KPT+
មានសញ្ញា ៣ នេះ ច្បាស់ហើយលេខទូរសព្ទរបស់អ្នក ត្រូវបានគេប្លុក
មានតម្រុយ ៣ យ៉ាង ដែលអ្នកអាចកត់សម្គាល់ថា លេខទូរសព្ទរបស់អ្នកត្រូវបានបិទពីលេខម្ខាងទៀត។
#១ ទទួលសារខុសពីធម្មតានៅពេលហៅទូរសព្ទ

ខណៈហៅទូរសព្ទទៅម្ខាងទៀត ហើយទទួលបានសារសម្លេងតបពីក្រុមហ៊ុន ៣ នេះ នោះបញ្ជាក់ថា លេខអ្នកបានបិទ៖
-លេខដែលលោកអ្នកកំពុងហៅ មិនដំណើរការទេ នៅពេលនេះ។
-លេខដែលលោកអ្នកកំពុងហៅ មិនអាចទទួលការហៅចូលទេ នៅពេលនេះ។
-លេខដែលលោកអ្នកកំពុងហៅ កំពុងនៅក្រៅតំបន់សេវា។
ប្រសិនបើអ្នកទូរសព្ទម្តងហើយម្ដងទៀតក្នុងមួយថ្ងៃ ឬពីរឬបីថ្ងៃជាប់គ្នា ប៉ុន្តែទទួលបានសារដដែលៗបែបនេះ នោះបង្ហាញថា លេខទូរសព្ទរបស់អ្នកត្រូវបានគេបិទបាត់ហើយ។
#២ សំឡេងរោទ៍

ប្រសិនបើអ្នកហៅទូរសព្ទទៅគេ ហើយមិនបានឮសំឡេងរោទ៍(សំឡេងហៅចូល) ទាល់តែសោះ វាជាសញ្ញាថា បុគ្គលម្ខាងទៀតបានប្រើមុខងារបិទលេខនៅលើទូរសព្ទរបស់ពួកគេ។ យ៉ាងណាមិញ ប្រសិនបើអ្នកឮសំឡេងរោទ៍ពី ៣-៥ ដងពេលកំពុងហៅទូរសព្ទទៅ នោះប្រហែលជាលេខមិនទាន់បានបិទនៅឡើយទេ។
ករណីលើកលែង៖ ប្រសិនបើមនុស្សដែលអ្នកកំពុងហៅមានមុខងារ “កុំរំខានការហៅ”(Do Not Disturb )នៅលើទូរសព្ទ គេអាចប្រើមុខងារនេះ ហើយពេលនោះ អ្នកនឹងទទួលបានសារទៅជាសំឡេងមកវិញយ៉ាងឆាប់រហ័ស។ ជួនកាលទូរសព្ទអាចអស់ថ្ម ឬខូចជាដើមដែលធ្វើឲ្យអ្នកហៅមិនចូល ដូច្នេះត្រូវរង់ចាំមើលពីរបីថ្ងៃសិន។
#៣ ទទួលបានសញ្ញារវល់លឿនពេក រួចក៏ដាច់ការហៅ

ប្រសិនបើទទួលបានសញ្ញារវល់លឿនពេក (លេខដែលលោកអ្នក កំពុងហៅ កំពុងជាប់រវល់) រួចលេខរបស់អ្នកក៏ត្រូវបានដាច់ភ្លាមៗ វាបានន័យថា គេបិទលេខរបស់អ្នកតាមរយៈក្រុមហ៊ុន។ បើសាកល្បងហៅពីរបីថ្ងៃជាប់គ្នា លទ្ធផលនៅតែដដែល វាជាភស្តុតាងប្រាប់ថា លេខរបស់បានបិទហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifewire
ចុចអាន៖ស្គាល់ទឹកជ្រលក់ល្បីៗ ១០ ប្រភេទនេះទេ! ជម្រើសពេញនិយមមកពីជុំវិញពិភពលោក
ចុចអាន៖តើជំនាញអ្វីខ្លះ ដែលអាចផ្ទេរដល់គ្នាបានដោយមិនបាច់ទៅសាលារៀន?
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


