វប្បធម៌ ជំនឿ
លេខទូរសព្ទមិនគួរប្រើ សម្រាប់ហុងស៊ុយថ្ងៃកំណើតទាំង ៧
លេខដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃ មិនថាលេខផ្ទះ ខុនដូ អគារផ្សេងៗ ស្លាកលេខម៉ូតូ-រថយន្ត និងលេខទូរសព្ទជាដើម សុទ្ធសឹងពាក់ព័ន្ធនឹងជំនឿហុងស៊ុយ ដែលអាចនាំសំណាង ឬនាំគ្រោះចង្រៃ បើសិនជ្រើសរើសមកប្រើ មិនត្រូវនឹងធាតុរបស់អ្នកនោះទេ។
លេខជាធាតុផ្សំនៃជីវិត អាចនាំទៅរកភាពរុងរឿងនៃការងារ ការរីកចម្រើនផ្នែកជំនួញ ផ្ដល់ថាមពលវិជ្ជមានជីវិត បង្កើនសុខភាពល្អ ហិរញ្ញវត្ថុហូរចូល និងការស្រឡាញ់រាប់អានពីមនុស្សផង។ល។ ព្រោះគេរមែងជឿថា លេខ ជាផ្កាយនៃសំណាង ប៉ុន្តែលុះណា តែរើសឱ្យត្រូវជាមួយរាសីរបស់អ្នកជាមុនសិន។
អត្ថបទនេះ នឹងលើកយកលេខដែលសក្កិសម និងលេខមិនគួរប្រើ សម្រាប់អ្នកកើតក្នុងថ្ងៃទាំង៧ ដើម្បីបញ្ចៀសសំណាងអាក្រក់ពីអ្នក និងនាំរឿងល្អៗចូលមកក្នុងជីវិត។
ថ្ងៃអាទិត្យ
ចំពោះអ្នកកើតនៅថ្ងៃអាទិត្យ មិនគួរប្រើលេខទូរសព្ទដែលមានលេខ ៦ ឬមានផលបូកស្មើ ៦ឡើយ។
ដោយឡែកលេខទូរសព្ទសក្តិសមដើម្បីបង្កើនសំណាងសម្រាប់អ្នកមានដូចជា លេខ១, ២, ៣, ៤, ៥, ៧ និងលេខ ៨ ។
ថ្ងៃចន្ទ
លេខឆុងសម្រាប់អ្នកកើតថ្ងៃចន្ទគឺ លេខ ១ ឬផលបូកខ្ទង់ទាំងអស់ចូលគ្នាស្មើ ១។
ទោះជាយ៉ាងនោះក្ដី អ្នកធាចជ្រើសរើសលេខទូរសព្ទនាំសំណាងដូចជា លេខ ២ លេខ ៣ លេខ ៤ លេខ ៥ លេខ៦ លេខ ៧ និងលេខ ៨។
ថ្ងៃអង្គារ
មិនត្រូវមានលេខ ២ ឬផលបូលស្មើ ២ ជាលេខរបស់អ្នកកើតថ្ងៃអង្គារទេ ព្រោះលេខនេះ ជាលេខពុំផ្ដល់ភាពរីកចម្រើន។
ចំណែកលេខនាំសំណាងសម្រាប់អ្នកកើតនៅថ្ងៃនេះវិញមានដូចជា លេខ ១, ៣, ៤, ៥, ៦, ៧ និងលេខ ៨។
ថ្ងៃពុធ
មនុស្សកើតខែថ្ងៃមិនត្រូវធាតុជាមួយលេខទូរសព្ទលេខ ៣ និងលេខ ៥ ឬផលបូកស្មើ លេខទាំងពីរនេះឡើយ។ ប៉ុន្តែអ្នកអាចបង្កើនសំណាងហុងស៊ុយតាមរយៈការជ្រើសរើសប្រើលេខ ១, ២, ៤, ៦, ៧, និងលេខ ៨។
ថ្ងៃព្រហស្បតិ៍
កុំយកលេខ ៧ ជាខ្ទង់នៃលេខទូរសព្ទរបស់អ្នកកើតថ្ងៃព្រហស្បត្តិ៍ ឬមានផលបូកស្មើ ៧ ឱ្យសោះ។ យ៉ាងណាអ្នកកើតក្នុងថ្ងៃនេះ នៅតែបន្ថែមហុងស៊ុយបានតាមរយៈការប្រើប្រាស់លេខ ១, ២, ៣, ៤, ៥, ៦, ៨។
ថ្ងៃសុក្រ
ថ្ងៃសុក្រ មិនគួរជ្រើសរើសលេខទូរសព្ទមានលេខ ៨ ឬផលបូកស្មើ ៨ ទេ ដោយអាចជំនួសវិញនូវលេខនាំជោគលាភគឺលេខ ១, ២, ៣, ៤, ៥, ៦ និងលេខ ៧។
ថ្ងៃសៅរ៍
លេខ ៤ ឬផលបូកស្មើ ៤ មិនគួរជាលេខទូរសព្ទរបស់អ្នកកើតថ្ងៃសៅរ៍ឡើយ។ ផ្ទុយមកវិញ បើចង់ចៀសសំណាងមិនល្អគួររើសលេខ ១, ២, ៣, ៥, ៦ , ៧ និងលេខ ៨ វិញ។
ដោយឡែក ចំពោះលេខ ៩ ត្រូវជាមួយមនុស្សគ្រប់ធាតុ ហើយបើសិនមានលេខទូរសព្ទកន្ទុយ ៩៩ នោះរឹតតែបង្កើនសំណាង លាភសក្ការ ជាពិសេសល្អខ្លាំងចំពោះការរកស៊ីជួញដូរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ស្លាកលេខឡានឬម៉ូតូបែបណា ទើបចាត់ទុកជាលេខហុងស៊ុយល្អ?
ចុចអាន៖ «លេខផ្ទះ» ហុងស៊ុយពាក់ព័ន្ធជាមួយទ្រព្យសម្បត្តិ និងជំនួញ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព