KPT+
ខេត្តទេសចរណ៍ ៣ ជាប់ប្រទេសក្បែរខាង ស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្ត នារដូវធ្លាក់ខ្យល់នេះ
ដំណើរកម្សាន្តទៅកាន់តំបន់សមុទ្រ និងភ្នំ ជារឿងទូទៅហើយ សម្រាប់អ្នកទេសចរនៅកម្ពុជា ហើយជម្រើសទី១ របស់អ្នកទេសចរ ភាគច្រើនជាខេត្តជាប់មាត់សមុទ្រ ក៏ព្រោះតែជាតំបន់ឆ្នេរ មានរលកបោកបក់ស្រស់ស្អាត និងអំណោយផលបំផុតសម្រាប់ការកម្សាន្តស្ទូចសត្វសមុទ្រ និងអាចងូតទឹកកម្សាន្តបាន។
ប៉ុន្តែកម្ពុជានៅមានខេត្តទេសចរណ៍ជាច្រើនផ្សេងទៀត ដែលជាឋានសួគ៌លើដី ស្រស់ស្អាត និងស័ក្តិសមបំផុត សម្រាប់ដំណើរកម្សាន្តក្នុងអំឡុងខែរងារនេះ។ ដូចនេះ កម្ពុជាថ្មី សូមណែនាំខេត្តទេសចរណ៍ ៣ ដែលជាតំបន់រមណីយដ្ឋាន ជាយដែន កម្ពុជា ដ៏ស្រស់ស្អាតបំផុត។

១. តំបន់ទេសចរណ៍ ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង ជាខេត្តជាប់នឹងព្រំប្រទល់ប្រទេសឡាវ និងមានព្រំប្រទល់ជាប់ ខេត្តរតនគិរី ក្រចេះ មណ្ឌលគិរី ខេត្តព្រះវិហារ និងកំពង់ធំ។ ខេត្តទេសចរណ៍នេះ មានតំបន់ទាក់ទាញជាច្រើនកន្លែង រួមមាន សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ; តំបន់ទេសចរណ៍រ៉ាមសា; សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន; សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ រមណីយដ្ឋានបក្សីមេគង្គ; ស្ទឹងត្រែងរីសត រមណីយដ្ឋានចម្ការក្រូច និងតំបន់ទេសចរណ៍អូរឫស្សីកណ្ដាល ដែលសុទ្ធសឹង ជាតំបន់ល្បីៗប្រចាំខេត្តនេះ។
ភាពល្បីល្បាញនៃខេត្តនេះ គឺត្រីធម្មជាតិ ដោយសារតែស្ទឹងត្រែង ជាខេត្តដែលមានទន្លេបួនឆ្លងកាត់ គឺទន្លេសេសាន ទន្លេសេកុង ទន្លេស្រែពក និងទន្លេមេគង្គ។



២. ខេត្តរតនគីរី
រតនគីរី មានព្រំប្រទល់ជាប់នឹងប្រទេសឡាវ និងវៀតណាម។ ខេត្តទេសចរណ៍មួយនេះ ពោពេញដោយរមណីយដ្ឋាន ធម្មជាតិ ពិសេសជាទឹកដីដែលសម្បូរដោយជនជាតិភាគតិចរស់នៅ។ តំបន់ទាក់ទាញបំផុតរបស់ខេត្តនេះ រួមមាន រមណីយដ្ឋានឥសីបតមៈ (ភ្នំស្វាយ); រមណីយដ្ឋានធម្មជាតិបឹងយក្សឡោម; ទឹកជ្រោះកាចាញ; ទឹកជ្រោះកាទៀង; ទឹកជ្រោះអូរស៊ិនលែរ៍; បឹងលំកុដ; រមណីយដ្ឋានទឹកជួរតាតៃ; រមណីយដ្ឋានវាលថ្មរំផ្លង់; ឧទ្យានជាតិវីរជ័យ និងជំរកសត្វព្រៃលំផាត់ជាដើម។



៣. ខេត្តក្រចេះ
ខេត្តនេះមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ជាខេត្តដែលបន្ស់លទុកនូវសិល្បៈសំណង់បុរាណ នាសម័យបារាំង ច្រើន ហើយក៏ជាដែនដីនៃអេកូធម្មជាតិ ពោរពេញដោយជីវៈចម្រុះគ្រប់ប្រភេទ យ៉ាងស្រស់ត្រកាលបំផុត។ តំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់ខេត្តនេះ អន្លង់ផ្សោតកាំពី តំបន់ប្រវត្តិសាស្ត្រ; “ព្រះវិហារសសរ១០០”; កោះទ្រង់; កោះសាមសិបជាដើម។ មួយវិញទៀត ក្រចេះ ជាដែនដីល្បីល្បាញនៃនំក្រឡានដ៏ឈ្ងុយឆ្ងាញ់។


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា