ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី លើកទឹកចិត្តសិស្សប្រឡងបាក់ឌុបមិនជាប់ សូមកុំបោះបង់ក្តីសង្ឃឹម ត្រូវខិតខំបន្តទៀត
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) មិនជាប់ សូមកុំបោះបង់ក្តីសង្ឃឹម ត្រូវខិតខំប្រឹងប្រែងបន្តទៀត ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួនឲ្យបាន។
ការលើកទឹកចិត្តនេះ ខណៈដែល ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។
ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា នៅរសៀលនេះ លទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ០៦ វិច្ឆិកា ២០២៣ នឹងត្រូវប្រកាសជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងតាមបណ្តាខេត្តទូទាំងប្រទេសហើយ។ ឯកឧត្ដម សូមចូលរួមអបអរសាទរជាមួយសិស្សានុសិស្ស ដែលបានប្រលងជាប់ទាំងអស់គ្នា និងជាពិសេស សូមកោតសរសើរដល់អ្នកដែលបាននិទ្ទេស A ទាំងអស់គ្នាផងដែរ។ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកទឹកចិត្តថា «សម្រាប់អ្នកដែលធ្វើមិនបានល្អ សូមកុំបោះបង់ក្តីសង្ឃឹម។ ប្អូនៗ ត្រូវខិតខំប្រឹងប្រែងបន្តថែមទៀត ដើម្បីសម្រេចឲ្យបានក្តីស្រមៃរបស់ខ្លួននេះឲ្យបាន»។
ជាមួយគ្នានេះ ឯកឧត្ដម ក៏បានអំណរគុណដល់ លោកគ្រូ អ្នកគ្រូ គណៈមេប្រយោគ គណៈកម្មការកំណែ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមរៀបចំការប្រលងតាំងពីដំណាក់កាលតាក់តែងវិញ្ញាសា ដំណើរការប្រលង និងកែវិញ្ញាសា បញ្ចប់ទៅដោយរលូន ធានាបានសុក្រឹតភាព តម្លាភាព និងជំនឿទុកចិត្ត ដែលត្រូវបានទទួលស្គាល់ដោយគ្រប់ភាគី។
គួរជម្រាបថា បេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានចំនួនជាង ១៣ ម៉ឺននាក់។ ក្នុងនោះ បេក្ខជនចំនួន ៩៨ ៤៦០ នាក់ បានប្រឡងជាប់ ស្មើនឹង ៧២,៨៩%។ ចំណែកបេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ១ ៦៧៣ នាក់ ច្រើនជាងឆ្នាំមុន ដែលមាន ១ ០៤៩ នាក់៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១៨ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore