ព័ត៌មានជាតិ
និស្សិតពេទ្យជិត ៦០០ នាក់ បន្ថែមទៀត បានចូលរួមជាសមាជិកក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី
និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៨៤ នាក់ បន្ថែមទៀត បានចូលរួមជាសមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ដែលធ្វើឱ្យចំនួនសមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យ កើនឡើងដល់ជាង ៣ ៤០០ នាក់។


ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិកថ្មីរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល កាលពីព្រឹកថ្ងៃទី ១៧ កក្កដា នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី , លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល សកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានប្រតិបត្តិទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមប្រធាន ហ៊ុន ម៉ានី ដែលបានផ្តល់កិត្តិយស និងឱកាសដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានទទួលការរៀនសូត្របន្ថែម អនុវត្តផ្ទាល់នៅមូលដ្ឋាន និងឱកាសចូលរួមលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់។

លោកសាស្ត្រាចារ្យ បានបន្តទៀតថា «ការចូលរួមសកម្មភាពមនុស្សធម៌ និងសង្គមទាំងនេះ បានបង្ហាញច្បាស់អំពីការយកចិត្តទុកដាក់របស់ ឯកឧត្ដមប្រធាន និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ទាំងអស់ ដែលតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋដែលជួបការលំបាកក្នុងគ្រប់កាលៈទេសៈ។ ប្រជាពលរដ្ឋ បានយល់អំពីអំពើល្អរបស់ ឯកឧត្ដមប្រធាន ហ៊ុន ម៉ានី ក៏ដូចជា សម្តេចតេជោ សម្តេចមហាបវរធិបតី និងក្រុមគ្រួសារ ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ហើយមានទឹកចិត្តកាន់តែស្រលាញ់ គាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តជាប្រមុខដឹកនាំនាវាកម្ពុជាទៅមុខទៀត ដើម្បីធ្វើឱ្យប្រទេសជាតិយើង ឱ្យកាន់តែមានការរីកចម្រើន ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ»។

លោកសាស្ត្រាចារ្យ បានបន្ថែមថា អំពើល្អទាំងនេះ ក៏ជាគំរូដ៏ឧត្តុង្គឧត្ដមសម្រាប់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល អនុវត្តតាម ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាអ្នកវិជ្ជាជីវៈសុខាភិបាលដែលមាន គុណធម៌ សីលធម៌វិជ្ជាជីវៈខ្ពស់ និងតែងតែប្រកាន់ខ្ជាប់នូវស្មារតី ស្រឡាញ់ជាតិ ប្រព្រឹត្តតែអំពើល្អ សុចរិត ត្រឹមត្រូវ និង មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាពឡើយ។
អញ្ជើញមានមតិក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានរំលេចពីសារៈសំខាន់ នៃការងារស្ម័គ្រចិត្តដែលត្រូវការទឹកចិត្តចេញពីបេះដូង ស ពីការវាស់វែងភាពអត់ធ្មត់ និងការជួបប្រទះនូវការប្រតិបត្តិដោយផ្ទាល់រវាងការរៀននៅក្នុងថ្នាក់ និងការអនុវត្តជាក់ស្តែង ដើម្បីទទួលការហ្វឹកហាត់ជាក់ស្ដែង និងទទួលបទពិសោធនាំមកនូវអនុស្សាវរីយ៍យូរអង្វែង។

គួរបញ្ជាក់ថា គិតពីឆ្នាំ ២០២៣ មកដល់បច្ចុប្បន្ននេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន ២០ លើក សរុបប្រជាពលរដ្ឋមកទទួលសេវា ចំនួន ១៥៦ ៩១៥ នាក់។ ក្រៅពីសកម្មភាពចុះអប់រំ ថែទាំ ព្យាបាល សុខភាពនេះ មន្ត្រី បុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចូលរួមយ៉ាងសកម្មជាមួយការងារសង្គមផ្សេងៗ ដែលរួមមាន ការចូលរួមសកម្មភាពក្នុងនាមជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា សកម្មភាពកាកបាទក្រហមកម្ពុជា សកម្មភាពសប្បុរសធម៌ជួយនិស្សិតខ្វះខាតលទ្ធភាពបន្តការសិក្សា ការងារបរិច្ចាគឈាម ការងារបរិស្ថាន កីឡា និងសិល្បៈ និងជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាល គាំទ្រលើកទឹកចិត្តកងទ័ពកំពុងប្រចាំការ ការពារប្រទេស នៅសមរភូមិមុខ៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


