ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការកែលម្អគុណភាពសេវាសុខាភិបាលមូលដ្ឋាន ជាការរួមចំណែកដ៏មានតម្លៃលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ការពង្រឹងអភិបាលកិច្ច និងកែលម្អគុណភាពសេវាសុខាភិបាលមូលដ្ឋាន គឺជាការរួមចំណែកដ៏មានតម្លៃក្នុងការចូលរួមអនុវត្តគោលនយោបាយ និងបង្កើនប្រសិទ្ធភាពសេវាសុខាភិបាលនៅកម្ពុជា។

ការលើកឡើងយ៉ាងដូច្នេះរបស់ ឯកឧត្ដម ហ៊ុន ម៉ានី បានធ្វើឡើងក្នុងសិក្ខាសាលាចែករំលែកបទពិសោធ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ ២០២៤ នៅខេត្តកោះកុង។

ឯកឧត្ដម ហ៊ុន ម៉ានី បន្តថា វិធានការស្នូរចម្បង ជាគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការលើកកម្ពស់គុណភាព , ពង្រីកវិសាលភាព គ្របដណ្ដប់ និងបង្កើនប្រសិទ្ធភាព នៃសេវាសុខាភិបាលប្រកបដោយទំនុកចិត្តខ្ពស់ពីសំណាក់មហាជនទូទៅ។

ឯកឧត្ដម បន្តទៀតថា នៅក្នុងក្របខណ្ឌ នៃការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន រាជរដ្ឋាភិបាល បានផ្ដោតចម្បងលើការពង្រឹងសមត្ថភាពផ្ដល់សេវាសុខភាពបឋមនៅមូលដ្ឋាន តាមរយៈការដាក់ចេញឱ្យអនុវត្តវិធានការគន្លឹះជាក់ស្ដែង រួមមាន ៖ (១) ការពង្រឹងសមត្ថភាពផ្ដល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក (២) ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង (៣) ការកសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន។
ជាមួយនេះ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង លើកឡើងដែរថា សិក្ខាសាលា នឹងរៀបរាប់អំពីស្ថានភាពភូមិសាស្ត្រលក្ខណៈទូទៅរបស់ខេត្តកោះកុង ព្រមទាំងសមិទ្ធផលនានា ជាពិសេសភាពជោគជ័យសម្រេចបានលើវិស័យសុខាភិបាលនៅខេត្តកោះកុង ដោយទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការចូលរួមលើកកម្ពស់ ប្រសិទ្ធភាព និងអភិវឌ្ឍន៍សមត្ថភាព ផ្ដល់សេវាថែទាំសុខភាពជូនប្រជាជនកាន់តែប្រសើរឡើង។

លោកស្រីអភិបាលខេត្ត រំពឹងទុកជាមុនថា ក្រោយបញ្ចប់សិក្ខាសាលានេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលពាក់ព័ន្ធ នឹងយកចំណេះដឹង បទពិសោធ និងគន្លឹះបច្ចេកទេសថ្មីៗ យកទៅកែច្នៃ ហើយអនុវត្តការងារទៅតាមបរិបទរបស់អង្គភាពនីមួយៗ ប្រកបដោយភាពជោគជ័យ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


