ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី លើកទឹកចិត្តយុវជនខ្មែរ បន្តលើកស្ទួយអក្សរសាស្ត្រជាតិ និងស្វែងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្តយុវជនខ្មែរ បន្តលើកស្ទួយអក្សរសាស្ត្រជាតិឲ្យបានខ្ជាប់ខ្ជួន និងស្វែងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរ។


ការលើកទឹកចិត្តនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែងក្នុងព្រឹត្តិការណ៍ “សំណេរអង្គរ” លើកទី ៣ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៦ ម្សិលមិញ។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ គឺជាការរួមចំណែកមិនអាចកាត់ថ្លៃបានក្នុងការការពារអក្សរសាស្ត្រខ្មែរមិនឲ្យបាត់បង់ និងលើកទឹកចិត្តឲ្យយុវជនខ្មែរ បន្តស្រឡាញ់ និងលើកស្ទួយអក្សរសាស្ត្រជាតិឲ្យបានខ្ជាប់ខ្ជួន ផ្សព្វផ្សាយបន្ថែមនូវតម្លៃរមណីយដ្ឋានអង្គរ និងវប្បធម៌ខ្មែរ តាមរយៈការសរសេរ ជាពិសេសត្រូវស្វែងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ ដើម្បីកសាងមោទនភាពជាតិ។

ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានជំរុញឲ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានអង្គរ ក៏ដូចជាការផ្សារភ្ជាប់ទៅនឹងវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រធានបទ នៃសំណេរដែលបានដកស្រង់ចេញពីចំណេះដឹងវប្បធម៌ និងប្រវត្តិសាស្ត្រ ហើយ ឯកឧត្ដម បានកោតសរសើរថា វាជួយឲ្យអ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់អំពីតម្លៃ នៃប្រាសាទបុរាណអត្តសញ្ញាណជាតិ និងមោទនភាពជាតិផងដែរ។
ជាមួយនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការពង្រឹងការអាន និងការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាគ្រឹះដ៏សំខាន់សម្រាប់ជោគជ័យក្នុងការសិក្សា។ ក្នុងន័យនេះ ក្រសួងអប់រំ បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវកញ្ចប់សម្ភារអំណានថ្នាក់ដំបូង ដែលជាយុទ្ធសាស្ត្រកំណែទម្រង់ដ៏មុតស្រួចបំផុតមួយសម្រាប់ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សា។

លោកបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ក្នុងការប្រកួតសរសេរតាមអាន ក្រោមប្រធានបទ “សំណេរអង្គរ” នាពេលនេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រឡាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឲ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឲ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិនដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំ លោកតែងតែលើកទឹកចិត្តឲ្យសិស្សានុសិស្ស និងសាធារណជន “អានឲ្យបានច្រើន សរសេរឲ្យបានច្រើន” ដើម្បីរក្សាភាពត្រឹមត្រូវ នៃភាសាជាតិ។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ឲ្យរៀបចំការប្រឡងប្រណាំងអំណាន និងសំណេរ ឬបង្កើតព្រឹត្តិការណ៍អប់រំនានា ដើម្បីជំរុញដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងអ្នកចូលចិត្តអក្សរសាស្ត្រខ្មែរ អាចបញ្ចេញសមត្ថភាពប្រកបដោយភាពក្លាហាន ទំនុកចិត្ត និងទទួលយកការពិតអំពីសមត្ថភាពពិតប្រាកដដែលខ្លួនមាន ព្រមទាំងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងពង្រឹងការអាន សរសេរ និងនិពន្ធបន្ថែមទៀត សម្រាប់ត្រៀមខ្លួនក្នុងការប្រឡងប្រណាំងនានាក្នុងពេលខាងមុខ។
សូមជម្រាបថា ព្រឹត្តិការណ៍ “សំណេរអង្គរ” លើកទី ៣ មានចូលរួមចំនួន ១ ៨៦០ អង្គ/នាក់ ដែលមានអាយុតិចជាងគេ ៥ ឆ្នាំ និងចាស់ជាងគេអាយុ ៨២ ឆ្នាំ ដោយគណៈកម្មការ និងអ្នករៀបចំកម្មវិធីបាននិមន្ត ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ដើម្បីអានអត្ថបទសំណេរ៕
អត្ថបទ ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


