ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី៖ យុវជនជំនាន់ក្រោយនឹងចងចាំ និងដឹងគុណជានិច្ចនូវគុណូបការៈថ្ងៃរំដោះ ៧មករា
នៅក្នុងឱកាសអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩ -២០២៦ ដែលជាថ្ងៃរំដោះ និងសង្រ្គោះប្រទេសជាតិកម្ពុជា បានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសម្ដែងការដឹងគុណ និងចងចាំជានិច្ចនូវគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះវីរយុទ្ធជន យុទ្ធនារីក្លាហានគ្រប់រូបដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងសមរភូមិ ដើម្បីការពារអធិបតេយ្យ បូរណភាពដែនដី និងការពារសន្តិភាពជូនជាតិមាតុភូមិទាំងក្នុងអតីតកាល និងបច្ចុប្បន្ននេះ។ ក្នុងនាមយុវជនជំនាន់ក្រោយ ឯកឧត្ដម ហ៊ុន ម៉ានី នឹងចងចាំជានិច្ច និងបេ្តជ្ញាយ៉ាងមោះមុតក្នុងការការពារឱ្យបានដាច់ខាតនូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិបន្តទៅថ្ងៃអនាគត។

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា សូមឱ្យស្មារតីថ្ងៃ៧មករា ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរជាអមតៈ ក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។
រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាជនខ្មែរ រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម និងគ្មានសិទ្ធិសេរីភាពទាំងអស់។ ជាងនេះទៅទៀត ប្រជាជនស្លូតត្រង់ ជាង ៣លាននាក់ បានស្លាប់យ៉ាងអយុត្តិធម៌ដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ក្រោយពីប្រទេសជាតិត្រូវបានរំដោះនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋគ្រប់រូបបានរស់រានមានជីវិតសារជាថ្មី ជួបជុំក្រុមគ្រួសារ និងក៏ជាថ្ងៃដែលទទួលបានមកវិញនូវសិទ្ធិសេរីភាពពេញលេញ។ ដោយយល់ច្បាស់ពីពលិកម្មមិនអាចកាត់ថ្លៃបានរបស់យុវជនជំនាន់មុនក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិ និងមាតុភូមិ យុវជនជំនាន់ក្រោយនឹងចងចាំជានិច្ច និងបេ្តជ្ញាយ៉ាងមោះមុតក្នុងការការពារឱ្យបានដាច់ខាតនូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិបន្តទៅថ្ងៃអនាគត ហើយសូមឱ្យស្មារតីថ្ងៃ៧មករា ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរជាអមតៈ ក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


