ជីវិតកម្សាន្ដ
សុខ សោម៉ាវត្តី បង្ហើបថាអាយុកាន់តែច្រើនចង់បានមនុស្សល្អម្នាក់នៅក្បែរខ្លួន
បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវជីវិតលំបាកមួយចំនួន ពិធីការិនីរូបស្រស់អ្នកនាង សុខ សោម៉ាវត្តី ត្រូវបានគេចាត់ទុកថា នាងជាស្រ្តីម្នាក់ដែលមានភាពរឹងមាំគ្រប់ជំហានទោះបីកន្លងមកតារាស្រីរូបនេះ គឺពើបប្រះបញ្ហាប្រឈមមុខជាច្រើនស្ទើររាប់មិនអស់។

ជាការពិតណាស់អ្នកនាង សុខ សោម៉ាវត្តី សព្វថ្ងៃ គេមើលឃើញដែរថា នាងក៏បានបំពេញតួនាទីយ៉ាងល្អក្នុងការមើលថែរក្សាកូនស្រីដ៏ស្រស់ស្អាត ថ្វីត្បិតនាងក្លាយជាស្រ្តីមេម៉ាយក្នុងពេលច្រើនឆ្នាំមកនេះ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍អ្នកនាង សោម៉ាវត្តី ថ្មីៗមុននេះបានពន្លយពាក្យយ៉ាងចាប់អារម្មណ៍ថា អាយុកាន់តែច្រើន ចង់បានមនុស្សល្អម្នាក់នៅក្បែរខ្លួន។
ពិធីការិនីសម្បូរវោហារសព្ទមិនចេះរីងស្ងួត សុខ សោម៉ាវត្តី បានបង្ហើបខ្លឹមសារដោយអត្ថន័យដូច្នេះថា «អាយុកាន់តែច្រើនកាន់តែត្រូវការមនុស្សល្អម្នាក់មកនៅក្បែរខ្លួនតែបើមនុស្សល្អរកមិនបានទេសុខចិត្តនៅម្នាក់ឯងវិញប្រសើរជាងយកមនុស្សមិនល្អមកបៀមទុក្ខ សេរីភាពអ្នកនៅលីវ។

ចំណែកខ្លឹមសារថ្មីមួយទៀតគឺត្រូវបានអ្នកនាង សុខ សោម៉ាវត្តី និយាយបែបដាស់តឿនដែរថា “កុំយកអ្នកណាមកប្រៀបធៀបនិងខ្ញុំ គេស្អាតបែបគេ ខ្ញុំស្អាតបែបខ្ញុំ តែរឿងម៉្យាងដែលខ្ញុំប្រាកដចិត្តនោះ គឺខ្ញុំមានទឹកចិត្តស្អាត”។
គួររម្លឹកថា គិតមកទល់ពេលនេះអ្នកនាង សុខ សោម៉ាវត្តី បានសម្ពាយឈ្មោះជាស្រ្តីមេម៉ាយមានរយៈពេលប្រមាថ ១០ឆ្នាំហើយ។

ពិធីការិនីអ្នកនាង សុខ សោម៉ាវត្តី គេក៏កត់សម្គាល់ថា បើទោះបីលែងលះជាមួយអតីតស្វាមីត្រូវទទួលបន្ទុកចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងណាក្តីក៏ នាងនៅតែរឹងមាំសម្រាប់ធ្វើជាអ្នកម្ដាយដ៏ល្អ និងគំរូ។ម្យ៉ាងទៀត បច្ចុប្បន្ន សុខ សោម៉ាវត្តី កំពុងរស់នៅដោយស្នាមញញឹមព្រោះមានកូនស្រីជាកំលាំងចិត្តក្នុងជីវិត៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


