ព័ត៌មានជាតិ
វិញ្ញាសា ៣ មុខ ដាក់ប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំនៅសប្ដាហ៍ក្រោយ
ការប្រឡងជ្រើសរើសមន្ត្រីជំនាញកសិកម្មឃុំ-សង្កាត់ នឹងចាប់ផ្ដើមដំណាក់កាលដំបូង នៅថ្ងៃទី ១៧ ខែធ្នូ នេះ ដែលមានចំនួន ៣ ៣២៩ នាក់ ត្រូវបានវាយតម្លៃឱ្យជាប់ឈ្មោះចូលរួមប្រឡងជ្រើសរើសមន្ត្រីមន្ត្រីកសិកម្មឃុំចំនួន ២៥០ នាក់ នៅក្នុងឆ្នាំ ២០២៣។

វិញ្ញាសាប្រឡងជ្រើសរើមន្ត្រីកសិកម្មឃុំ ត្រូវធ្វើភ្លាមប្រឡងភ្លាម មាន ៣ វិញ្ញាសា រួមមាន៖ ជំនាញកសិកម្ម រយៈពេល ២ ម៉ោង វិញ្ញាសាភាសារអង់គ្លេស រយៈពេល ១ ម៉ោង និងវិញ្ញាសាពហុចម្លើយ ចំណេះដឹងទូទៅរយៈពេល១ ម៉ោង។
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាលយកមូលដ្ឋានអ្នកចេះជាប់ ដូចការប្រឡងបាក់ឌុបដែរ ខណៈយន្តការរៀបចំការប្រឡងធ្វើឡើងដោយយុត្តិធម៌ និងតម្លាភាព ហើយអនុញ្ញាតឱ្យភាគពាក់ព័ន្ធចូលរួមតាមដានដំណើរការប្រឡង និងកែវិញ្ញាសារ។

សូមជំរាបថា បេក្ខជនចូលរួមប្រឡងធ្វើជាមន្រ្តីកសិកម្មឃុំសង្កាត់នៅថ្ងៃទី ១៧ ធ្នូ ២០២៣ សរុបមានចំនួន ៣ ៣២៩ នាក់ សម្រាប់ការជ្រើសរើស ២៥០ នាក់។ នៅដើមឆ្នាំ ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងជ្រើសរើសបន្ថែម ៨០០ នាក់ទៀត និង ឆ្នាំ ២០២៥ ថែម ៥៥០ នាក់ឲ្យគ្រប់ ១ ៦០០ នាក់៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


