ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល អះអាងថា សមាជិកក្រុមហាម៉ាសមួយចំនួនធំលើកទង់ ស សុំចុះចាញ់
បើតាមអ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បាននិយាយកាលពីថ្ងៃសុក្រថា សមាជិកក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសជាង ១៥០ នាក់បានលើកទង់ ស សុំចុះចាញ់កងទ័ពអ៊ីស្រាអែលនៅទីក្រុង Khan Yunis ហើយពួកគេទាំងនោះក៏កំពុងនាំទៅដាក់ឃុំខ្លួនផងដែរ ។

នៅក្នុងឃ្លីបវីដេអូ និងរូបថតជាច្រើនដែលបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្របានបង្ហាញឲ្យឃើញពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសរាប់សិបនាក់កំពុងអង្គុយដោះអាវ និងត្រូវបានឡោមព័ទ្ធដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីលើកទង់ ស សុំចុះចាញ់ ។
លោក Hagari បានលើកឡើងទៀតថា “សកម្មប្រយុទ្ធទាំងអស់នោះនឹងនាំទៅសាកសួរចម្លើយ ទោះបីជាពួកគេមួយចំនួនមានបណ្ដាញទាក់ទងតិចតួចជាមួយនឹងអង្គការហាម៉ាសក៏ដោយ ខណៈអ្នកដែលមានប្រភពជិតស្និទ្ធិនឹងក្រុមប្រដាប់អាវុធមួយនេះ នឹងត្រូវសួរចម្លើយពីព័ត៌មាន ក៏ដូចជាកន្លែងលាក់ខ្លួនរបស់ចំណាប់ខ្មាំង” ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា “គោលដៅរបស់យើង គឺមិនត្រឹមតែសួរនាំអំពីកន្លែងលាក់ខ្លួនរបស់ចំណាប់ខ្មាំងប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងនឹងប្រមូលព័ត៌មានសំខាន់ៗទាំងអស់អំពីសកម្មភាព ឬផែនការទ្រង់ទ្រាយធំណាមួយរបស់អង្គការភេរវករហាម៉ាសផងដែរ” ។
ស្របពេលជាមួយគ្នានេះ ការលើកទង់ ស សុំចុះចាញ់ពីសំណាក់សមាជិកក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅពេលនេះ គឺដោយសារតែការវាយប្រហារទម្លាក់គ្រាប់បែកពីលើអាកាស ក៏ដូចជាការបំផ្ទុះតាមដីគោក និងតាមសមុទ្ររបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោងមកនេះ ដោយបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនប្រមាណ ៣១០ នាក់ ខណៈក្នុងនោះក៏មានសកម្មប្រយុទ្ធរបស់ក្រុមមួយនេះផងដែរ ។
ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាធ្វើការបិទតំបន់នោះទាំងស្រុងផងដែរ ហើយថែមទាំងកាត់ផ្តាច់ទឹក អគ្គិសនី ស្បៀងអាហារ ថ្នាំសង្កូវ និងជំនួយមនុស្សធម៌ផ្សេងៗមិនឲ្យទៅដល់ដៃជនស៊ីវិលឡើយ ។
រហូតមកដល់ពេលនេះ ជនស៊ីវិលជាង ១៧,៤០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ហើយក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ i24 News
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


