ព័ត៌មានជាតិ
រដ្ឋមន្ត្រីធម្មការ៖ ក្រសួងកំពុងជំរុញការរៀបចំវត្តអារាមឱ្យក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍សាសនា
ក្រសួងធម្មការ និងសាសនា កំពុងជំរុញទីវត្តអារាមនៅកម្ពុជាឱ្យប្រែក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍សាសនា សំដៅទាក់ទាញភ្ញៀទេចរជាតិ និងអន្តរជាតិ ចូលទស្សនាកម្សាន្ត។ នេះជាការថ្លែងឱ្យដឹងដោយលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ។

តាមរយៈសុន្ទរកថាស្វាគមន៍ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតនេះ លោក ចាយ បូរិន បានថ្លែងថា ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ បានយកចិត្តទុកដាក់ខ្ពស់រួមគ្នាអនុវត្តតាមគោលនយោបាយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់លទ្ធភាពគ្រប់បែបយ៉ាងក្នុងការធ្វើឱ្យវិស័យព្រះពុទ្ធសាសនាកាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យកត់សម្គាល់។
លោករដ្ឋមន្ត្រី ចាយ បូរិន បានបញ្ជាក់ថា ទន្ទឹមគ្នានេះ ក្រសួងធម្មការ ក៏បាននឹងកំពុងជំរុញឱ្យអ្នកពាក់ព័ន្ធនានាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំទីវត្តអារាមឱ្យក្លាយទៅជាតំបន់មរណីយដ្ឋានទេសចរណ៍សាសនា ដោយមានការគ្រប់គ្រងល្អ មានបរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា និងសិក្សាឈ្វេងយល់ពីប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិ និងភាពរីកចម្រើនក្នុងសង្គម តាមរយៈព្រះពុទ្ធសាសនា។

បើតាមលោករដ្ឋមន្ត្រីក្រសួងធម្មការរូបនេះ នយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានថែរក្សាការពារយ៉ាងគត់មត់ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យធម្មការ និងសាសនា ក៏មានការរីចម្រើនគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព។
លោករដ្ឋមន្ត្រី បន្តថា ជាបេសកកម្មបន្តពីរាជរដ្ឋាភិបាល នីតិកាលមុន រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបន្តអនុវត្ត និងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ តាម រយៈបានដាក់ចេញនូវយុទ្ធសាសស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយយ៉ាងជាក់លាក់សម្រាប់ឱ្យគ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល យកទៅអនុវត្តតាមជំនាញ និងវិស័យរបស់ខ្លួន ដើម្បីបន្តបម្រើជាតិ និងប្រជាជនឱ្យកាន់ តែមានភាពរីកចម្រើនជាបន្តបន្ទាប់បន្ថែមទៀត។

ជាមួយគ្នានេះ សម្រាប់អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣១ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ត្រូវបានលោករដ្ឋមន្ត្រី ចាយ បូរិន គូសបញ្ជាក់ថា បានរៀបចំឡើងក្នុងស្ថានភាពនយោបាយដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់សាធារណៈល្អប្រសើរ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវគោលនយោបាយអាទិភាព៦ចំណុច ផងដែរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


