ព័ត៌មានជាតិ
លោករដ្ឋមន្ត្រី ចាយ បូរិន ជំរុញស្ត្រីគ្រប់រូបបន្តកសាងសមត្ថភាព ដើម្បីភាពជោគជ័យក្នុងគ្រួសារ និងសង្គមជាតិ
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានជំរុញដល់ស្ត្រីគ្រប់រូបប្រើប្រាស់សមត្ថភាពរបស់ខ្លួនចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងពង្រឹងការកសាងសមត្ថភាព ចំណេះដឹង ចាប់យកឱកាសការងារទទួលចំណូលកាន់តែខ្ពស់ដើម្បីកសាងគ្រួសាររបស់ខ្លួនឱ្យរឹងមាំ ប្រកបដោយសុភមង្គល។

ថ្លែងក្នុងពិធីអបអរសាទរខួបទី១១៥ ទិវាអន្តរជាតិនារី ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងធម្មការ លោករដ្ឋមន្ត្រី ចាយ បូរិន មានប្រសាសន៍ថា ការរីកចម្រើនរបស់ស្ត្រីក្នុងការងារមិនត្រឹមតែផ្ដល់នូវការរីកចម្រើនដល់ស្ត្រីខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជួយដល់ស្ថាប័ន និងធ្វើឱ្យគ្រួសាររីកចម្រើន និងមានសុភមង្គលផងដែរ។ លោកបានជំរុញដល់ស្ត្រីទាំងអស់បន្តកសាងសមត្ថភាពរបស់ខ្លួន ទាំងចំណេះ ជំនាញ វិជ្ជាជីវៈផ្សេងបន្ថែមទៀត។
លោកបានរម្លឹកប្រសាសន៍របស់ជំទាវទី១កម្ពុជាលោកស្រី ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត ដែលថា៖ «នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង មិនមានម្ដាយល្អ នោះស្វាមី និងឪពុកក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ធ្វើរឿងជោគជ័យនៅខាងក្រៅដែរ»។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បានជំរុញដល់បុរស ដែលជាស្វាមី ឪពុក មិត្តរួមការងារជាមួយស្ត្រីទាំងអស់ត្រូវធ្វើជាបង្អែកដ៏រឹងមាំ និងជាដៃគូសន្តិភាពមិនអាចខ្វះបានក្នុងការផ្ដល់តម្លៃ និងការពារសន្ដិសុខសម្រាប់ស្ត្រីក្នុងគ្រួសារ អង្គភាព និងសង្គមជាតិ។ លោកក៏អំពាវនាវឱ្យមានការបង្កើនការយល់ដឹង និងទប់ស្កាត់ការបៀតបៀនស្ត្រីតាមប្រព័ន្ធអនឡាញផងដែរដើម្បីធានាថា ស្ត្រីនិងក្មេងស្រី អាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីអភិវឌ្ឍខ្លួនដោយគ្មានការគំរាមកំហែង។
រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានកំណត់យក «មនុស្ស» ជាអាទិភាពចម្បង ក្នុងនោះ បញ្ចកោណទី១ ផ្តោតសំខាន់ទៅលើ «ការអភិវឌ្ឍមូលធនមនុស្ស» ដែលគិតគូរទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាព ប្រជាជន និងការពង្រឹងប្រព័ន្ធគាំពារសង្គម។ បញ្ចកោណមុំទី៤.១ ស្តីពី «ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន» បានផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ និងបានទប់ស្កាត់ គ្រប់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈការបង្កើនការ វិនិយោគលើយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រីលើគ្រប់វិស័យ បង្កលក្ខណៈអំណោយផលដល់ស្ត្រី ក្នុងការអនុវត្តសិទ្ធិ ភាពជាអ្នកដឹកនាំ ដើម្បីកាត់បន្ថយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ការរៀបអាពាហ៍ ពិពាហ៍នៅវ័យក្មេង ការមានផ្ទៃពោះវ័យជំទង់ ព្រមទាំងលើកកម្ពស់ សុខភាពសាធារណៈ ដូចជាបញ្ហាកង្វះអាហារូបត្ថម្ភនារីនិងកុមារ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


