Connect with us

ជីវិតកម្សាន្ដ

តារាជប៉ុនម្នាក់ សារភាពប្រាប់អ្នកគាំទ្រត្រង់ៗ ក្រោយបែកធ្លាយវីដេអូអាសអាភាសលើអ៉ិនធើណេត

បានផុស

នៅ

តារាស្រីជប៉ុននៃក្រុម Schrödinger no Inu បានបែកធ្លាយនូវឃ្លិបរួមរ័ក្សជាមួយបុរសម្នាក់លើបណ្ដាញអ៉ិ​នធើណេត ក្រោយមកនាងបានចេញមុខសុំទោសអ្នកគាំទ្រ ហើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តខុស និងទទូចឲ្យចាត់វិធានការចំពោះអ្នកដែលបញ្ចេញវីដេអូនេះ។

សមាជិកក្រុម Schrödinger no Inu គឺ​ Mona នាពេលថ្មីៗនេះនាងបានចាត់វិធានការដោយសរសេរសារបង្ហាញពីករណីបែកធ្លាយឃ្លិប 18+ របស់នាង ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម​រហូតដល់មានការរិះគន់យ៉ាងចាស់ដៃសំណាក់អ្នកគាំទ្រ។

ក្នុង​ករណី​នេះ Mona ​បាន​ទទួល​ស្គាល់ការពិតថា នារី​ដែល​លេច​មុខ​ក្នុង​ឃ្លិបនោះ​គឺជានាងពិត​ជា​មែន ក្នុងនោះនាងក៏បា​នសុំទោស​ចំពោះ​ទង្វើ​ដែល​ធ្វេសប្រហែសរបស់ខ្លួន​កន្លង​មក។ ហើយសុំឲ្យមានវិធានការលើឃ្លិបនោះជាពិសេសអ្នកដែលបង្ហោះវាជាសាធារណៈ។

ទោះយ៉ាងណាក៏ដោយសមាជិកក្រុម Schrödinger no Inu រូបនេះធ្លាប់បានបង្ហោះនៅលើគណនី X ផ្ទាល់ខ្លួនថានាងសុំទោសដោយស្មោះ ចំពោះបញ្ហាដែលបានកើតឡើងជាលទ្ធផលនៃសកម្មភាពដែលមិនចេះខ្វល់ខ្វាយរបស់នាងនាពេលកន្លងមក។ ពេល​នេះ​នាង​បាន​ទៅ​ពិគ្រោះ​ជាមួយ​ប៉ូលិស និង​មេធាវី​ ហើយដោយមានការសហការពីភ្នាក់ងារពួកគេកំពុងដំណើរការប្រមូលគណនីរបស់មនុស្សដែលបានចែករំលែកព័ត៌មានបែបនេះ​ នឹងសម្រេច​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​បែក​ធ្លាយ​ឃ្លិប។

សូមបញ្ចាក់ដែរថា Schrödinger no Inu គឺជាក្រុមតារាជប៉ុនដែលមានសមាជិក ៤នាក់ បង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងតន្ត្រីនៅក្នុងរចនាប័ទ្ម EDM x Rock ជាស្របពេលដែល Mona បង្ហាញខ្លួនជាសមាជិកក្រុមនៅក្នុងខែសីហា ឆ្នាំ ២០២២ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Yahoo

ចុចអាន៖រឿង Mavel នឹងដូរតួឯក ក្រោយ Jonathan កំពុងមានរឿងក្ដីក្ដាំអាចជាប់ពន្ធនាគារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម