ជីវិតកម្សាន្ដ
រឿង Mavel នឹងដូរតួឯក ក្រោយ Jonathan កំពុងមានរឿងក្ដីក្ដាំអាចជាប់ពន្ធនាគារ
Jonathan Majors ដែលជាតារាហូលីវូដកំពុងឡើងកូដ ហើយគ្រោងនឹងដើរតួជាតួឯកក្នុងខ្សែភាពយន្តកំពូលវីរបុរស Marvel នាពេលខាងមុខ ត្រូវបានតុលាការទីក្រុងញូវយ៉ករកឃើញថា មានពិរុទ្ធភាពកាលពីថ្ងៃច័ន្ទ ពីបទចោទវាយដំមិត្តស្រីនៅខាងក្រោយឡាន។

សាលក្រមនេះបានធ្វើឡើង បន្ទាប់ពីការកាត់ទោសរយៈពេលពីរសប្តាហ៍នៅក្នុងតុលាការរដ្ឋក្នុងក្រុង Manhattan។ គាត់ត្រូវចោទប្រកាន់ពីបទបង្ករបួសស្នាមពីរករណី និងបទបៀតបៀនផ្លូវភេទ។ លោកអាចនឹងត្រូវកាត់ទោសនៅថ្ងៃទី ០៦ ខែកុម្ភៈ ដោយប្រឈមមុខនឹងការជាប់គុក ១ឆ្នាំ ប៉ុន្តែព្រះរាជអាជ្ញាមិនបានបង្ហាញពីការកាត់ទោសដែលពួកគេគ្រោងនឹងស្វែងរកនោះទេ។ ស្របពេលដែលមេធាវីរបស់លោកមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ចំណែកការិយាល័យមេធាវីស្រុក Manhattan បានសាទរចំពោះសាលក្រមនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ភស្តុតាងបានបង្ហាញពីវដ្តនៃការរំលោភបំពានផ្លូវចិត្ត និងការកើនឡើងនូវគំរូនៃការបង្ខិតបង្ខំដោយ Majors ។
រដ្ឋអាជ្ញាបាននិយាយថា Majors បានវាយដំមិត្តស្រីរបស់គាត់ឈ្មោះ Grace Jabbari នៅក្នុងឡានជួលមួយនៅទីក្រុង Manhattan ក្នុងខែមីនា ដោយធ្វើឲ្យនាងបាក់ម្រាមដៃ និងហើមដៃ និងត្រចៀក។ ហើយ Jabbari ក៏បានផ្តល់សក្ខីកម្មថា Majors បានវាយដំរាងកាយនាងយ៉ាងខ្លាំង បន្ទាប់ពីនាងបានឃើញសារស្រីៗផ្ញើរចូលទូរស័ព្ទរបស់គាត់ រហូតធ្វើឲ្យផ្ទុះដោយកំហឹងឡើងមក។
យ៉ាងណាមិញ ក្រោយត្រូវប៉ូលិសចាប់ខ្លួន Majors ត្រូវបានទម្លាក់ដោយក្រុមហ៊ុនគ្រប់គ្រងផ្ទាល់ខ្លួន ក្រុមហ៊ុនទំនាក់ទំនងសាធារណៈ និងអ្នកផ្សាយពាណិជ្ជកម្មមួយចំនួន។ ជាពិសេសប៉ុន្មានម៉ោងបន្ទាប់ពីសាលក្រមបានប្រកាស អ្នកនាំពាក្យរបស់ Walt Disney-owned (DIS.N) Marvel និយាយថា ស្ទូឌីយោបានទម្លាក់តួសម្តែងពីគម្រោងនាពេលអនាគត ខណៈដែល Majors សម្ដែងជាតួអាក្រក់ដែលគេស្គាល់ថាជា Kang the Conqueror នៅក្នុងរឿង “Ant-Man” ក្នុងឆ្នាំនេះ ហើយលោកគ្រោងនឹងដើរតួជាតួឯកនៅឆ្នាំ ២០២៦ នៃការចេញផ្សាយ “Avengers: The Kang Dynasty” ។
សូមបញ្ចាក់ដែរថា Majors មានវ័យ ៣៤ ឆ្នាំបានសម្តែងក្នុងខ្សែភាពយន្តឆ្នាំ ២០១៩ “The Last Black Man in San Francisco” មុនពេលលេចមុខក្នុងភាពយន្តកីឡាកាស “Creed III” និងបង្ហាញខ្លួននៅក្នុងរឿង “Ant-Man and the Wasp: Quantumania” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖Reuters
ចុចអាន៖Angelina ទម្លាយថា ចង់បានជីវិតសាមញ្ញ និងចង់ទុកហូលីវូដនៅពីក្រោយ
ចុចអាន៖សមាជិកក្រុម SHINee រំលឹកខួបលើកទី៦ នៃការស្លាប់របស់ Jonghyun
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


