ព័ត៌មានអន្ដរជាតិ
មកស្គាល់អាកាសយានដ្ឋានអន្តរជាតិល្អដាច់គេនៅលើពិភពលោក
អាកាសយានដ្ឋាន iGA Istanbul របស់ប្រទេសតួកគី ត្រូវបានបោះឆ្នោតជ្រើសរើសជាអាកាសយានដ្ឋានល្អដាច់គេរបស់ពិភពលោកពីសំណាក់ប្រិយមិត្តអ្នកអានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់សហរដ្ឋអាមេរិក Global Traveler ។

ទន្ទឹមនោះ មជ្ឈមណ្ឌលអាកាសចរណ៍ដែលមានផ្ទៃដីប្រមាណ ៧,៦០០ ហិកតាមួយនេះ ក៏ត្រូវបានជ្រើសរើសជាអាកាសយានដ្ឋានល្អបំផុតរបស់អឺរ៉ុបផងដែរ ។ មិនតែប៉ុណ្ណោះ អាកាសយានដ្ឋាន iGA Istanbul ក៏ទទួលបានពានរង្វាន់ជាអាកាសយានដ្ឋានដែលមានតំបន់អាហារ និងភេសជ្ជៈល្អបំផុត ក៏ដូចជាការដើរទិញទំនិញឥតគិតថ្លៃនៅក្នុងអាកាសយានដ្ឋានផងដែរ ។
ក្រៅពីជាប់ជាអាកាសយានដ្ឋានល្អបំផុតលើលោកហើយ ប្រិយមិត្តអ្នកអានទស្សនាវដ្តី Global Traveler ប្រមាណ ៥០ ម៉ឺននាក់ក៏បានបោះឆ្នោតលើសេវាកម្មធ្វើដំណើរដែលពួកគេបានទទួល ក៏ដូចជាសណ្ឋាគារដែលពួកគេបានទៅស្នាក់នៅ រួមជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលពួកគេបានធ្វើដំណើរជាមួយផងដែរ ។

យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ជាមធ្យមអ្នកទេសចរចំណាយពេលហោះហើរក្នុងស្រុកចំនួន ១៨ ជើងក្នុងមួយឆ្នាំ ដោយ ៩៦ ភាគរយធ្វើដំណើរទៅក្រៅប្រទេស ខណៈអ្នកដំណើរជាង ៨០ ភាគរយគឺស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៤ និងផ្កាយ ៥ រហូតដល់រយៈពេល ៨០ ថ្ងៃក៏មាន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


