Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខណាតូ ចេញមុខធានាសន្តិសុខឲ្យតួកគី ក្រោយស្ទាក់មីស៊ីលរបស់អ៊ីរ៉ង់​៤គ្រាប់​

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានប្រកាសយ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃពុធទី២២មេសាថា សម្ព័ន្ធមិត្ត ណាតូ​នឹងធ្វើ «អ្វីដែលចាំបាច់ដើម្បីការពារ»  ប្រទេសជាសមាជិករបស់ខ្លួន រួមទាំងតួកគីផងដែរ បន្ទាប់ពីបានស្ទាក់ចាប់មីស៊ីលចំនួន៤គ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់ ហើយហោះចូលទៅក្នុងដែនអាកាសតួកគីក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte (រូបភាព៖.Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារ alarabiya. លោក Rutte បានប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុនអេឡិចត្រូនិកការពារជាតិធំបំផុតនៃប្រទេសតួកគី Aselsan ថា «អ៊ីរ៉ង់កំពុងរីករាលដាលភេរវកម្ម និងភាពវឹកវរ ហើយអ្នកមានអារម្មណ៍បែបនេះយ៉ាងច្បាស់នៅទីនេះក្នុងប្រទេសតួកគី»។

លោកបានមានប្រសាសន៍ថា «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ណាតូបានស្ទាក់ចាប់មីស៊ីលផ្លោង ដែលបាញ់ទៅកាន់តួកគីពីអ៊ីរ៉ង់ដោយជោគជ័យចំនួនបួនលើក»។ ពេលនេះ ណាតូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការគំរាមកំហែងបែបនេះ ហើយនឹងធ្វើអ្វីដែលចាំបាច់ដើម្បីការពារតួកគី រួមទាំងប្រទេសដទៃទៀត ហើយយើងក៏មិនអាចធ្វើវាតែម្នាក់ឯងបានដែរ»។

ដំណើរទស្សនកិច្ចរបស់លោក Rutte ធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលនៃមេដឹកនាំណាតូ ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងអង់ការ៉ា (Ankara) នាខែកក្កដាខាងមុខនេះ។ នៅក្នុងនោះផងដែរ លោកបានសរសើរវឌ្ឍនភាពដែលទួកគីសម្រេចបានក្នុងវិស័យការពារជាតិថា «យើងអាចរៀនបានច្រើនពីអ្វីដែលប្រទេសទួរគីកំពុងធ្វើនៅទីនេះ! នេះគឺជាការចាំបាច់ ពីព្រោះយើងរស់នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ជាងនេះ ហើយនោះមានន័យថា យើងត្រូវការការការពារដ៏រឹងមាំ ដើម្បីការពារសន្តិសុខរបស់យើង»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ហេ្សលេនស្គី​ បារម្ភ​​ខ្វះ​ការផ្គត់ផ្គង់​ប្រព័ន្ធការពារអាកាស​​ពីអាមេរិក​ បើជម្លោះនៅអ៊ីរ៉ង់​អូសបន្លាយ​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម