ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី តួកគី ប្រាប់ ត្រាំ ថា បញ្ហាប្រឈមរវាងអាមេរិក និងអ៊ីរ៉ង់ អាចដោះស្រាយបាន
ការប្រកាសរបស់ការិយាល័យប្រធានាធិបតីតួកគី បានឲ្យដឹងថា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រាប់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តាមរយៈការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធទី២០ ខែឧសភា ថា លោករីករាយចំពោះការបន្តពន្យារពេលនៃបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ ដោយជឿជាក់ថា បញ្ហាប្រឈមនានារវាងភាគីទាំងពីរ អាចដោះស្រាយបាន។

តួកគី ដែលជាសមាជិករបស់អង្គការណាតូ និងមានព្រំប្រទល់ជាប់ប្រទេសអ៊ីរ៉ង់ បាននិងកំពុងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងតេហេរ៉ង់ រួមទាំងភាគីសម្របសម្រួលប៉ាគីស្ថាន ដើម្បីស្វែងរកកិច្ចបញ្ចប់នៃសង្រ្គាមនេះ។ តួកគីក៏បានអំពាវនាវឲ្យបញ្ឈប់ជម្លោះ និងបានជួយបញ្ជូនសារទៅវិញទៅមករវាងភាគីទាំងសងខាងផងដែរ។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters ។
ការិយាល័យប្រធានាធិបតីតួកគី បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «នៅក្នុងជំនួបតាមទូរស័ព្ទនោះ ប្រធានាធិបតីរបស់យើង បានចាត់ទុកការសម្រេចចិត្តពន្យារពេលបទឈប់បាញ់ នៅក្នុងតំបន់ជម្លោះនៃភូមិភាគរបស់យើងថា ជាការវិវត្តន៍ដ៏វិជ្ជមានមួយ និងជឿជាក់ថា ដំណោះស្រាយសមស្របណាមួយចំពោះបញ្ហាវិវាទទាំងឡាយ គឺអាចទៅរួច»។
ប្រភពដដែល បានបន្ថែមថា លោក Erdogan បានហៅស្ថិរភាពដែលទើបនឹងកើតមានឡើងវិញនៅក្នុងប្រទេសស៊ីរីថាជា «សមិទ្ធផលដ៏សំខាន់» សម្រាប់តំបន់ ហើយលោកក៏បានជំរុញឲ្យមានវិធានការនានា ដើម្បីបង្ការកុំឲ្យស្ថានភាពនៅក្នុងប្រទេសលីបង់កាន់តែដុនដាបទៅៗ ចំពេលដែលការប្រយុទ្ធគ្នាយ៉ាងបន្តបន្ទាប់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅតែបន្ត។
លើសពីនេះ លោក Erdogan ក៏បានជម្រាបជូនលោក ត្រាំ ផងដែរថា ការរៀបចំសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលនឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុងអង់ការ៉ា (Ankara) នាខែកក្កដាខាងមុខនេះ កំពុងដំណើរការទៅមុខជាធម្មតា ហើយតួកគីកំពុងខិតខំប្រឹងប្រែងដើម្បីឲ្យកិច្ចប្រជុំនេះ ទទួលបានជោគជ័យលើគ្រប់ទិដ្ឋភាពទាំងអស់។ ចំណែកថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគីផងដែរ។
ចំណែកឯភាគីលោក ត្រាំ វិញបានចេញការបញ្ជាក់ដែរថា លោកមានការសន្ទនាតាមទូរស័ព្ទ «ដ៏ល្អប្រសើរមួយ» ជាមួយលោក Erdogan ដោយលោកបានបន្ថែមថា អ្នកទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នាខ្លាំងណាស់។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ត្រាំ បានថ្លែងថា ការចរចាជាមួយអ៊ីរ៉ង់បានឈានដល់ «ដំណាក់កាលចុងក្រោយហើយ» ប៉ុន្តែលោកក៏បានព្រមានពីការវាយប្រហារបន្ថែមទៀតផងដែរ ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមព្រមព្រៀងលើកិច្ចព្រមព្រៀងសន្តិភាពនោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
លោក ត្រាំ នឹងចូលរួមកិច្ចប្រជុំ G7 នៅបារាំង ទោះបីមិនចុះសម្រុងក្នុងសង្រ្គាមអ៊ីរ៉ង់ និងពន្ធគយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


