Connect with us

ព័ត៌មានអន្ដរជាតិ

តួកគី បង្ហើបគម្រោងជួយបោសសម្អាតមីន បើអ៊ីរ៉ង់ និងអាមេរិក ត្រូវរ៉ូវគ្នាវិញ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានលើកឡើងនូវចំណុចគួរ​ឲ្យ​ចាប់អារម្មណ៍មួយ ពាក់ព័ន្ធនឹងសន្តិសុខផ្លូវទឹកនៅមជ្ឈិមបូព៌ា ដោយលោកបានបញ្ជាក់ថា ប្រទេសតួកគីអាចនឹងពិចារណាចូលរួមក្នុងប្រតិបត្តិការបោសសម្អាតមីន នៅតាមបណ្តោយច្រកសមុទ្រហ័រមូស។

លោក Hakan Fidan (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយ​កាលលពីថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៦ ថា លក្ខខណ្ឌសំខាន់បំផុតនោះគឺ លុះត្រាតែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកជាមុនសិន។

នៅក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មាននៅទីក្រុងឡុងដ៍ លោក Fidan បានពន្យល់ថា ក្រោយពេលដែលមានកិច្ចព្រមព្រៀងសន្តិភាពណាមួយកើតឡើង គេរំពឹងថានឹងមានការបង្កើតក្រុមបច្ចេកទេសចម្រុះជាតិសាសន៍ ដើម្បីមកបំពេញភារកិច្ចដោះមីននៅក្នុងច្រកសមុទ្រដ៏សំខាន់នេះ។ ក្នុងនាមជាប្រទេសដែលមានឥទ្ធិពលក្នុងតំបន់ តួកគីយល់ឃើញថា កិច្ចប្រឹងប្រែងនេះគឺជាកាតព្វកិច្ចមនុស្សធម៌ដ៏សំខាន់មួយ ដែលពួកគេចង់ចូលរួមចំណែក ដើម្បីសន្តិសុខពិភពលោក។

លោកបានបន្ថែមទៀតថា តួកគីនឹងមិនមានបញ្ហាអ្វីឡើយ ក្នុងការបញ្ជូនអ្នកជំនាញទៅចូលរួម បើលក្ខខណ្ឌទាំងអស់ត្រូវបានអនុវត្តតាមការព្រមព្រៀង។ ទោះជាយ៉ាងណា លោកក៏បានផ្ញើសារព្រមានទុកជាមុនផងដែរថា តួកគីនឹងពិចារណាឡើងវិញភ្លាមៗ នូវជំហររបស់ខ្លួន បើក្រុមចម្រុះបច្ចេកទេសទាំងនោះ បែរជាទៅពាក់ព័ន្ធនឹងជម្លោះថ្មី ឬក្លាយជាភាគីនៃសង្គ្រាមជាថ្មីម្តងទៀត។

ក្រៅពីបញ្ហាមីនក្នុងទឹក លោកប្រមុខការបរទេសតួកគីរូបនេះ ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំផងដែរថា បញ្ហាក្តៅគគុកជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងអាចរកដំណោះស្រាយឃើញនៅក្នុងកិច្ចចរចាជុំបន្ទាប់ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសប៉ាគីស្ថាន។ នេះគឺជាសញ្ញាវិជ្ជមានថ្មីមួយទៀត ដែលបង្ហាញពីកិច្ចប្រឹងប្រែងរបស់បណ្តាប្រទេសជិតខាង ក្នុងការស្វែងរកសន្តិភាពជូនតំបន់ដែលកំពុងឆាបឆេះខ្លាំង​មួយនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម