ជីវិតកម្សាន្ដ
សោភាទេពី ស្នើទស្សនិកជនបោះឆ្នោតគាំទ្រ ដើម្បីសម្រេចក្តីស្រមៃក្នុងវិស័យ HipHop
ជាការកត់សម្គាល់តារាចម្រៀងវ័យក្មេង ញឹមសួន សោភាទេពី ក្រោយចូលប្រឡូកវិស័យសិល្បៈ រយៈពេលប៉ុន្មានឆ្នាំមកនេះ បច្ចុប្បន្នគេមើលឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះ នៃការគាំទ្រគឺមានការហក់ឡើងមិនចាញ់តារារៀមច្បងនោះឡើយ។ មិនតែប៉ុណ្ណោះ រូបសម្ផស្សរបស់នាង ក៏ជាអំណោយផលក្នុងការទាក់ទាញបុរសៗ លង់ស្នេហ៍ទៀតផង។

ក្នុងនោះអ្វីដែលធ្វើឲ្យអ្នកគាំទ្រ និងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ខ្លាំងជាងនេះគឺតារាស្រីកញ្ញា សោភាទេពី ថ្មីៗនេះ បានលេចវត្តមានចូលរួមប្រឡងកម្មវិធី The Rapper Cambodia រដូវកាលទី ១ ធ្វើឲ្យហ្វេនៗ និងគណៈកម្មការ ភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លងមកនាងពុំធ្លាប់បង្ហើបឲ្យនរណាម្នាក់ដឹងទេថានឹងចូលច្រៀងរ៉េបបែបនេះ។

ជាមួយគ្នា នៃការបង្ហាញវត្តមានប្រឡងនេះដែរ កញ្ញា ញឹមសួន សោភាទេពី បានចេញមកស្នើសុំទស្សនិកជនបោះឆ្នោតគាំទ្រ ដើម្បីសម្រេចនូវក្តីស្រមៃក្នុងវិស័យ HipHop ខណៈកម្មវិធីប្រឡង «The Rapper Cambodia» ជាកម្មវិធីប្រឡងចម្រៀងបែបរ៉េបដ៏ល្បីមួយមានផ្សាយលើកញ្ចក់ទូរទស្សន៍បាយ័ន។

កញ្ញា សោភាទេពី បានលើកឡើងថា «ជម្រាបសួរ បងប្អូនទាំងអស់គ្នា ដែលស្រឡាញ់ និងគាំទ្រ ទេពី សូមបងប្អូនជួយបោះឆ្នោតគាំទ្រសម្រាប់ (Fan Favorite) ឲ្យនាងខ្ញុំបានសម្រេចនូវក្តីស្រមៃដែលស្រឡាញ់វិស័យ HipHop ដែលអ្នកឈ្នះគឺមានតែ ១ នាក់គត់ លេខសម្គាល់របស់ខ្ញុំ គឺ FF20»។

គួរបញ្ជាក់ថា កញ្ញា សោភាទេពី សព្វថ្ងៃក៏បានកំពុងក្លាយជាទីចាប់អារម្មណ៍របស់មហាជន និងអ្នកគាំទ្រផងដែរ តាមរយៈទេពកោសល្យសិល្បៈ និងទឹកដមសំឡេងច្រៀងយ៉ាងពីរោះផ្អែមបំពេអារម្មណ៍អ្នកស្តាប់។ ម្យ៉ាងទៀត នាង ក៏ត្រូវបានទស្សនិកជនសរសើរ ព្រោះតារាវ័យជាង ២០ ឆ្នាំ រូបនេះ អាចច្រៀងចម្រៀងបានគ្រប់ចង្វាក់ ហើយច្រើនភាសាថែមទៀត។

បើតាមការឲ្យដឹងពីស្រីស្អាត ញឹមសួន សោភាទេពី កាលពីកន្លងទៅបានបញ្ជាក់ថា សម្រាប់ខ្លួននាងគឺអាចច្រៀងចម្រៀងទាំងភាសាខ្មែរ និងបរទេសបានរហូតដល់ ៨ ភាសាឯណោះ។ ចំនួននេះត្រូវបានអ្នកគាំទ្រយល់ថា នាងជាតារាខ្មែរម្នាក់ មានទេពកោសល្យ និងសមត្ថភាពខ្ពស់ ដែលតារាមួយចំនួនទៀតពុំទាន់អាចធ្វើបានទេ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន