កីឡា
រឿង សុភ័ណ្ឌ ឈ្នះជើងខ្លាំងក្នុងស្រុកស្ទើរអស់ មាន១នាក់គត់គ្មានសំណាងជួប
អ្នកលេងកណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សុភ័ណ្ឌ បានជួបជើងខ្លាំងមិត្តរួមជាតិស្ទើរអស់ហើយ ហើយក៏គ្មានកីឡាករកម្ពុជាណាម្នាក់ដែលមិនធ្លាប់បរាជ័យក្រោមកណ្តាប់ដៃរបស់ខ្លួន ប៉ុន្តែមានកីឡាករកម្ពុជាម្នាក់គត់ដែលរូបគេគ្មានសំណាងបានជួប។

រឿង សុភ័ណ្ឌ បានប្រាប់ថា ក្នុងប្រវត្តិឡើងសង្វៀនរបស់ខ្លួនធ្លាប់ចាញ់សន្លប់តែ២ដងប៉ុណ្ណោះគឺចាញ់កីឡាករមីយ៉ាន់ម៉ាដោយអស់កម្លាំងស៊ុហ្វ និងចាញ់កីឡាករថៃនៅខេត្តសៀមរាប។ ដោយឡែកចំពោះការប្រកួតជាមួយកីឡាករមិត្តរួមជាតិ រូបគេមិនដែលចាញ់សន្លប់ឡើយ។
សុភ័ណ្ឌ ប្រាប់ថា ៖«កីឡាករខ្មែរ បើនិយាយទៅលំដាប់ជួរមុខជួបស្ទើរតែទាំងអស់។ ជំនាន់មុនដែលពួកគាត់ពេញល្អដូចជា ផល សុផាត កាលណោះគាត់មានខ្សែក្រវាត់ច្រើន។ គាត់ចាញ់ខ្ញុំសន្លប់។ ពេជ្រ អារុណ, ពេជ្រ សីហា, ឡុង សុភី, វង្ស ណយ, ឡៅ ចន្ទ្រា, ម៉ឺន សុភា, ឃីម ឌីម៉ា និងកីឡាករខ្មែរជាច្រើនទៀតសុទ្ធតែចាញ់ខ្ញុំ»។

«ឡុង សុភី មានឈ្នះ មានចាញ់ ក្រៅពីហ្នឹងសុទ្ធតែចាញ់។ សុទ្ធតែលំដាប់ជួរមុខចាញ់ខ្ញុំច្រើន និយាយទៅចាញ់ខ្ញុំស្ទើរតែទាំងអស់»។ សុភ័ណ្ឌ បានសង្កត់ធ្ងន់។
កីឡាករដែលទើបឈ្នះជើងខ្លាំងតួកគីកាលពីយប់ថ្ងៃទី៧ ខែមករា បានបញ្ជាក់ថា ៖«មានតែ កែវ រំចង់ ម្នាក់គត់ដែលអត់ធ្លាប់ជួបគ្នា។ អត់ដឹងមិច កាលណោះវាងគ្នារហូត។ កាលណោះអត់មានការងារជាមួយគ្នា យើងជាអ្នកខ្លាំងដូចគ្នា យើងចង់ជួបដែរ តែវាងគ្នារហូត ដោយសារតែអត់ដឹងមិច កម្មវិធីរៀបចំអត់បានជួបគ្នារហូត»។
«មានពេលមួយនោះ គាត់ (រំចង់) ប្រកួតជាមួយ ម៉ឺន សុភា។ គាត់ចាញ់ ម៉ឺន សុភា ហើយគេដាក់ឲ្យខ្ញុំវ៉ៃជាមួយ ម៉ឺន សុភា។ ពេលនោះខ្ញុំវ៉ៃឈ្នះ ម៉ឺន សុភា។ ដល់ពេលបុណ្យអុំទូក គេរៀបចំឲ្យ កែវ រំចង់ ប្រកួតជាមួយ ម៉ឺន សុភា ទៀត។ ម៉ឺន សុភា បានវ៉ៃឲ្យរំចង់ចាញ់សន្លប់»។

ជំនួបរវាងជើងខ្លាំង រឿង សុភ័ណ្ឌ និង កែវ រំចង់ ទំនងជាមិនអាចកើតឡើងទេ ដោយសារអ្នកទាំងពីរបានចូលបម្រើការងារនៅក្នុងក្របខណ្ឌជាមួយគ្នា។ ជាពិសេស កែវ រំចង់ បានឈប់ឡើងសង្វៀនច្រើនឆ្នាំ និងមានទម្ងន់ធ្ងន់ ខណៈ រឿង សុភ័ណ្ឌ នៅបន្តអាជីពខ្លាំង ហើយទម្ងន់ស្រាលជាង៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


