ព័ត៌មានជាតិ
ក្រៅពីបង្កងធម្មជាតិ ខេត្តតាកែវមានកសិដ្ឋានចិញ្ចឹមបង្កងតូច-ធំ ១០ កន្លែង ផ្គត់ផ្គង់ទីផ្សារ
បង្កងខេត្តតាកែវ ត្រូវបានចុះបញ្ជីសម្គាល់ភូមិសាស្ត្រដោយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ ក្រៅពីបង្កងធម្មជាតិមានតាមរដូវ បច្ចុប្បន្នទូទាំងខេត្តមានកសិដ្ឋានចិញ្ចឹមបង្កងតូច-ធំ សរុបជិត ១០ កសិដ្ឋាន។ នេះបើតាមការបញ្ចាក់របស់លោក ស៉ាប់ សារុន ប្រធានសមាគមអ្នកចិញ្ចឹមបង្កងខេត្តតាកែវ។

លោក ស៉ាប់ សារុន ប្រធានសមាគមអ្នកចិញ្ចឹមបង្កងខេត្តតាកែវបានឲ្យ «កម្ពុជាថ្មី» ដឹងថា នៅក្នុងខេត្តតាកែវផ្ទាល់បើរាប់បញ្ចូលទាំងកសិដ្ឋានតូច-ធំ បច្ចុប្បន្ននមានជិត ១០ កសិដ្ឋាន តាមស្រុកមួយចំនួនដូចជា ស្រុកអង្គរបុរី ស្រុកបុរីជលសារ ស្រុកកោះអណ្ដែត និងនៅក្នុងទីរួមខេត្តតាកែវផ្ទាល់។ ចំពោះកសិដ្ឋានទាំងអស់ទំហំមមានចាប់ពី ៤-៨ ហិតា ឬខ្លះទៀត ១០-៣០ហិតា។

លោក ស៉ាប់ សារុន គូសបញ្ជាក់ថា កសិដ្ឋានធំៗនៅក្នុងខេត្ត និងតាមស្រុកខ្លះដាក់កូនបង្កងឈានដល់ ៣០-៤០ ម៉ឺនកូន ដោយបច្ចុប្បន្ននេះមិនទាន់ធំធាត់នៅឡើយទេ។
ទាក់ទងការចិញ្ចឹមបង្កងនេះ បើតាមអះអាងពីប្រធានសមគម រាល់សហគមន៍ទាំងអស់សុទ្ធសឹងតែទទួលបានសិក្សាច្បាស់លាស់ពីបច្ចេកទេសនៃការចិញ្ចឹមបង្កង ស្របទៅតាមលក្ខណៈបច្ចេកទេសស្តង់ដារធម្មជាតិ។

បើតាមប្រធានសមាគមបង្កងខេត្តតាកែវ ពាក់ព័ន្ធបង្កងធម្មជាតិរបស់ខេត្តតាកែវ នៅក្នុងរយៈពេល ៣ ខែ កើនឡើងជាងឆ្នាំមុនដោយទទួលបានផលចន្លោះពី ១ តោន ដល់ ២តោន និងបានតម្លៃខ្ពស់ឈានដល់ ៤០-៥០ ដុល្លារក្នុងមួយគីឡូក្រាម៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


