Connect with us

សេដ្ឋកិច្ច

គយ ប្រកាស​ឱ្យ​សហគ្រាស​​ក្នុងស្រុក ​ត្រៀមខ្លួន​​អនុវត្ត​លក្ខខណ្ឌថ្មី លើការ​នាំចេញ​ផលិត​ផល​ទៅ​ចិន ចាប់ពីសប្ដាហ៍ក្រោយ​

បានផុស

នៅ

អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា​នៅថ្ងៃទី ២៥ ឧសភា ​២០២៦ ​បានប្រកាសឱ្យសហគ្រាស​ផលិត​ចំណី​អាហារ​ដែលមានបំណងនាំចេញផលិតផលទៅចិន​ត្រៀមអនុវត្តលក្ខខណ្ឌ ​និងបទ​បញ្ញត្តិ​ថ្មី​របស់​អគ្គរដ្ឋបាល​គយចិន ក្នុងគោលបំណងធានាសុវត្ថិភាពចំណី​អាហារនាំចូលទៅកាន់ប្រទេសមហាអំណាចមួយនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អគ្គរដ្ឋបាលគយចិន​ បានដាក់ចេញ​នូវបទ​ប្បញ្ញត្តិថ្មី ​ស្តីពី “គោល​នយោបាយ​គ្រប់គ្រងការចុះបញ្ជីសហគ្រាសបរទេសដែលផលិតចំណីអាហារ ​សម្រាប់ការនាំចូល ផលិតផលចំណីអាហារទៅកាន់ប្រទេសចិន”។

​បទប្បញ្ញត្តិថ្មីនេះ ​មានគោលបំណងធានាសុវត្ថិភាពចំណី ​អាហារនាំចូលក្នុងប្រទេសចិន និងបន្ត​និរន្តរភាព​ នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មចំណីអាហារ ​ដែលនឹង​ត្រូវចូលជាធរមាននៅថ្ងៃទី​០១​ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។


គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៥ ការដោះដូរទំនិញពាណិជ្ជកម្មកម្ពុជា-ចិន សម្រេច​បាន​ជាង ៥,៦៩ ពាន់​លានដុល្លារ កើនឡើង ២៧,១% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤។ នេះ​បើយោងតាម​អគ្គនាយកដ្ឋាន​គយ និង​​​រដ្ឋាករ​កម្ពុជា ​(GDCE)។​​ ក្នុង​នោះ​កម្ពុជានាំទំនិញទៅចិន មានតម្លៃ​ជាង ៤៧៨ លានដុល្លារ ធ្លាក់ចុះ ១,៧% និង​ទំនិញ​ចិន​នាំចូល​មកកម្ពុជា​តម្លៃ ៥,២១ ពាន់លាន​ដុល្លារ កើនឡើង ៣០,៥%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម