ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ក្រសួងមុខងារសាធារណៈ មានបទពិសោធគ្រប់គ្រាន់រៀបចំ «និយាមនីតិវិធីប្រតិបត្តិស្ដីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ»
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការប្រឡងប្រជែង បានលើកឡើងថា ក្រសួងមុខងារសាធារណៈ មានបទពិសោធគ្រប់គ្រាន់រួចជាស្រេចក្នុងការរៀបចំនិយាមនីតិវិធីប្រតិបត្តិ ស្ដីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ ឯកសារនិយាមនីតិវិធីប្រតិបត្តិ ស្ដីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសជាច្រើនរូបរបស់ក្រសួងមុខងារសាធារណៈ កាលពីរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ ម្សិលមិញ។

នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមសហការតាក់តែង និងលើកឡើងថា «ក្រសួងមុខងារសាធារណៈ មានបទពិសោធគ្រប់គ្រាន់រួចជាស្រេចមកហើយ ក្នុងការរៀបចំនិយាមនីតិវិធីប្រតិបត្តិ ស្ដីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនេះ»។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តថា ពេលនេះ ក្រសួងមុខងារសាធារណៈ បានយកបទពិសោធដែលធ្វើនាពេលកន្លងមក ដាក់បញ្ចូលទៅជាឯកសារនិយាមនីតិវិធីប្រតិបត្តិ ដើម្បីឲ្យមានស្តង់ដាររួមក្នុងការអនុវត្តការងារស្របតាមគោលដៅកែទម្រង់រដ្ឋបាលសាធារណៈ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះដែរ លោក គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញ នៃសេចក្ដីព្រាងនិយាមនីតិប្រតិបត្តិជូនអង្គប្រជុំ។ អង្គប្រជុំ ក៏បានពិភាក្សា និងផ្ដល់ជាធាតុចូលជាច្រើន ដើម្បីធ្វើយ៉ាងណារៀបចំនិយាមនីតិវិធីប្រតិបត្តិនេះឲ្យសម្រេចបានក្នុងពេលឆាប់ៗ ឆ្ពោះទៅការពិភាក្សាជាបន្តជាមួយក្រុមការងារអន្តរក្រសួងដែលជាភាគីពាក់ព័ន្ធ ជាពិសេស ក្រសួង ស្ថាប័ន មានតម្រូវការជ្រើសមន្ត្រីរាជការ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


