ព័ត៌មានជាតិ
បេក្ខជន១១០៧នាក់ចូលប្រឡងប្រជែងបម្រើការនៅក្រសួងយុត្តិធម៌ ខណៈតម្រូវការមានត្រឹម៤៥នាក់
បេក្ខជនមានសិទ្ធិប្រឡងចំនួន១១០៧នាក់ បានចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ដែលរៀបចំឡើងនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះ ស្របពេលតម្រូវការមានត្រឹមតែ៤៥កន្លែងប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រឡង។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងទៅកាន់បេក្ខជនក្នុងពេលកាត់វិញ្ញាសាប្រឡងថា វិញ្ញាសាដែលបេក្ខជនប្រឡង គឺជាវិញ្ញាសាដែលទើបតែរៀបចំក្តៅៗ និងជ្រើសរើសភ្លាមៗមុនបេក្ខជនប្រឡង។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា៖«ដំណើរការនេះ គឺដើម្បីធានាបាននូវការប្រឡងប្រជែង ជាពិសេសការចេញវិញ្ញាសាមិនមាននណាម្នាក់ដឹងមុននោះទេ សូម្បីតែឯកឧត្តមខ្លួនឯង ដែលជាអ្នកជ្រើសរើសប្រធានវិញ្ញាសាក៏ដោយ។ លើសពីនេះ ឯកឧត្តមក៏បានបញ្ជាក់ថា រាល់សន្លឹកកិច្ចការរបស់បេក្ខជន គឺមានហត្ថលេខារបស់ឯកឧត្តមគ្រប់សន្លឹកតែម្តង។»។

រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន កត់សម្គាល់ឃើញថា ថ្វីត្បិតតែក្រសួងយុត្តិធម៌ ទើបសហការរៀបចំការប្រឡងជ្រើសរើសមន្ត្រីជាលើកដំបូងផ្អែកលើយន្តការនៃការកែទម្រង់រដ្ឋបាលសាធារណៈជាមួយក្រសួងមុខងារសាធារណៈ ប៉ុន្តែការរៀបចំការប្រឡងគឺបានល្អ មានភាពសុក្រឹត្យ អាចជឿជាក់បាន ពោលយន្តការដឹកនាំ គឺដឹកនាំផ្ទាល់ដោយឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តែម្តង។ លោកថា កិច្ចដំណើរការប្រឡង មានភាពសុក្រឹត្យ រក្សាការសម្ងាត់គ្រប់ដំណាក់កាលទាំងអស់ រួមទាំងដំណាក់កាលនៃការរៀបចំវិញ្ញាសា ការចេញវិញ្ញាសា និងត្រួតពិនិត្យការប្រឡង។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មានដូច្នេះ៖«ជារួមឃើញថា ដំណើរការនៃការរៀបចំការប្រឡងបានល្អ មានលក្ខណៈច្បាស់លាស់ មានភាពសុក្រឹត្យ គ្រប់ជ្រុងជ្រោយ ធានាថាធ្វើយ៉ាងណារើសឱ្យបានមន្ត្រីល្អ ដែលមានសមត្ថភាពទៅតាមជំនាញដែលយើងត្រូវការ។ »។
លោក ជិន ម៉ាលីន បានប្រៀបធៀបថា ការប្រឡងលើកនេះ គឺខុសពីការប្រឡងលើកមុនៗ ពីការប្រឡងនាពេលនេះជ្រើសរើសយកបេក្ខជនទៅតាមជំនាញមួយៗ ទៅតាមអង្គភាពមួយៗដែលក្រសួងយុត្តិធម៌។ លោក បន្ថែមដោយសង្កត់ធ្ងន់ថា៖«លទ្ធផលដែលយើងរំពឹងទុក តាមរយៈយន្តការនៃការរៀបចំនេះ គឺយើងអាចរើសបានមន្ត្រីត្រូវជំនាញ និងត្រូវកន្លែងដែលយើងចង់បានតែម្តង។ ជារួមការៀបចំការប្រឡង មានលក្ខណៈ សុក្រឹត្យ ត្រឹមត្រូវ ធានាបាននូវភាពយុត្តិធម៌ សម្រាប់បេក្ខជន ដោយធានាបានថា អ្នកចេះជាងគេ គឺជាប់ ដែលយើងអាចរើសបានមន្ត្រីដែលមានជំនាញច្បាស់លាស់ ចំកន្លែងដែលយើងត្រូវការ។»។

អ្វីដែលគួរឱ្យកត់សម្គាល់ ដំណើរការប្រឡងនាពេលនេះ គឺបានបើកទូលាយយ៉ាងពេញលេញ ឱ្យមានការចូលរួមតាមដាន និងពិនិត្យសង្កេតការណ៍គ្រប់ជ្រុងជ្រោយ។ អ្នកសង្កេតការណ៍ទាំងនោះរួមមាន តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) តំណាងក្រសួងសាមី តំណាងក្រសួងពាក់ព័ន្ធ តំណាងសាកលវិទ្យាល័យ និងសាធារណជនទូទៅ ដូចការរៀបចំដំណើរកាលពីពេលកន្លងទៅដែរ។

បើតាមរបាយការណ៍បេក្ខជនទាំង៤៥រូបដែលជ្រើសរើសបានពីការប្រឡងនាថ្ងៃនេះ នឹងត្រូវចូលបំពេញការងារជាមន្ត្រីច្បាប់ផ្នែករដ្ឋប្បវេណីចំនួន១១រូប មន្ត្រីជំនាញផ្នែកព្រហ្មទណ្ឌចំនួន១៦រូប និងមន្ត្រីជំនាញច្បាប់ផ្នែកទំនាក់ទំនងអន្តរជាតិចំនួន១៨រូប។

គួរឱ្យដឹងថា បេក្ខជនមានសិទ្ធិប្រឡងទាំង១១០៧រូប ត្រូវប្រឡងលើវិញ្ញាសាចំនួន៥ រួមមាន៖ ១.វិញ្ញាសាសរសេររដ្ឋប្បវេណី, ២.វិញ្ញាសាសរសេរព្រហ្មទណ្ឌ, ៣.វិញ្ញាសាសរសេរទំនាក់ទំនងអន្តរជាតិ, ៤.វិញ្ញាសាពហុចម្លើយភាសាអង់គ្លេស និង ៥.វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


