ព័ត៌មានជាតិ
អង្គការ BirdLife បន្តអនុវត្តគម្រោង ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ
អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា (BirdLife) បានអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (ស្រូវត្រយ៉ង) ដើម្បីទទួលបានជោគជ័យលើការងារអភិរក្សសត្វព្រៃនៅស្រុកសៀមប៉ាង ដោយអង្គការបានដាក់បញ្ចូលភូមិចំនួន៣ បន្ថែមទៀត។

លោក ម៉ាក សុភាព ប្រធានគម្រោងនេះបានបញ្ជាក់ថា៖ ឆ្នាំ២០២៤នេះ អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា ជ្រើសរើសយកភូមិដនឡូត ភូមិបានហួយ និងភូមិកញ្ចាញគោគ ដាក់បញ្ចូលជាភូមិគោលដៅបន្ថែម ខណៈនៅ ឆ្នាំ២០២៣ អង្គការមានភូមិចំនួន១៥ រួចទៅហើយដែលកំពុងអនុវត្តការងារបង្កបង្កើនផលស្រូវត្រយ៉ង ហើយឆ្នាំនេះក៏ត្រូវបន្ថែម ពូជស្រូវរំដួលក្រហមមួយប្រភេទទៀត។
លោកបន្តថា៖ នៅឆ្នាំ២០២៣ នេះមានកសិករ ៩៤៩ គ្រួសារចូលរួម ក្នុងនោះ៨០៧គ្រួសារ បានយកស្រូវមកលក់ សរុបបាន ១.៣៤៨ តោន ហើយគម្រោងបង្កើនតម្លៃទិញ ក្នុងមួយគីឡូក្រាមរហូតដល់ទៅ ១.៩៥០ រៀល លើសឆ្នាំ២០២២ ចំនួន១០០ រៀលក្នុងមួយគីឡូក្រាម។

លោក ផាន់ យុត អភិបាលស្រុកបានបញ្ជាក់ថា៖ នៅស្រុកសៀមប៉ាងមានភូមិចំនួន ១៥ ភូមិកំពុងអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (ត្រយ៉ង) ក្នុងនោះនៅ ឃុំព្រែកមាសមាន៤ភូមិរួមមាន៖ ថ្មកែវ៣ភូមិ ស្រែសំបូរ២ភូមិ និងឃុំសេកុងចំនួន៦ភូមិ។
លោកស្នើឱ្យបងប្អូនប្រជាពលរដ្ឋស្រឡាញ់ធនធានធម្មជាតិដែលមាននៅក្នុងភូមិឃុំរបស់ខ្លួនហើយរួមគ្នាថែរក្សា ឈប់ប្រើប្រាស់អាវុធកែច្នៃបរបាញ់សត្វ ឈប់ដាក់អន្ទាក់សត្វព្រៃ និងងាកមកប្រឹងប្រែងបង្កបង្កើនផលស្រូវត្រយ៉ង និងស្រូវរំដួលក្រហម ដែលគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃផ្តល់ពូជឱ្យ និងទទួលទិញតម្លៃ ២០៥០ រៀល នៅឆ្នាំ២០២៤នេះ។

លោក ចៅ មុន្នីរ៉ា អភិបាលរង ខេត្តស្ទឹងត្រែង សូមឱ្យកិច្ចសហការ នេះដំណើរការទៅកាន់តែល្អឡើង ហើយបងប្អូនប្រជាពលរដ្ឋដែលមិនស្ថិតនៅក្នុងគម្រោងក៍ដោយ សូមនាំគ្នាំបង្កបង្កើនផលស្រូវត្រយ៉ងឱ្យបានច្រើន។
លោកបន្តថា៖ ទិន្នផលស្រូវនេះ យើងមានទីផ្សាទិញត្រឹមត្រូវ តាមរយៈគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធស្ដីពីការងារប្រចាំឆ្នាំ២០២៣របស់អនុវត្តគណៈកម្មការកិច្ចគាំទ្រគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃបានធ្វើឡើងកាលពីថ្ងៃ ២២ ខែមករា ឆ្នាំ ២០២៤ អង្គការជីវិតស្លាបអន្តរជាតិប្រចាំកម្ពុជា ជាអង្គការអភិរក្សធនធានធម្មជាតិ ដែលបានបង្កើតគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ(ស្រូវត្រយ៉ង)នេះ ក្នុងគោលបំណងអភិរក្សសត្វស្លាបជិតផុតពូជដូចជា សត្វត្រយ៉ងយក្ស -ត្រយ៉ងចង្កំកស -សត្វត្មាតភ្លើង- ត្មាតផេះ -ត្មាតត្នោត និងសត្វត្រដក់ និងសត្វព្រៃគ្រប់ប្រភេទផ្សេងៗទៀត ដែលមានក្នុងតំបន់ព្រៃឈើសៀមប៉ាង ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង លើមានផ្ទៃដីជាង ១៣ ម៉ឺនហិកតា៕
អត្ថបទ៖ ងិនលីម
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


