ជីវិតកម្សាន្ដ
Lisa បង្ហោះរូបថតជាមួយ Rihanna ជាលើកដំបូង
Lisa សមាជិកក្រុម BLACKPINK បានបង្ហោះរូបថតជាមួយតារាចម្រៀងស្រី Rihanna បន្ទាប់ពីចូលរួមកម្មវិធី Gala Des Pièces Jaunes ក្នុងទីក្រុងប៉ារីស ខណៈអ្នកគាំទ្រទាំងសងខាងបានសម្រុកចែករំលែកនៅលើបណ្តាញសង្គមដោយថា រូបភាពនេះកំពុងពេញនិយមលើវេទិកា X យ៉ាងព្រោងព្រេាត។

តាមរយៈគណនី IG ផ្ទាល់ខ្លួន នាថ្ងៃ២៩ ខែមករា ឆ្នាំ២០២៤ សមាជិកក្រុម BLACKPINK រូបនេះ បានបង្ហោះនូវរូបភាពជាច្រើន ក្រោយសម្តែងក្នុងកម្មវិធីសប្បុរសធម៌មួយនៅ កីឡដ្ឋាន Accor Arena ក្នុងការប្រគំតន្រ្តី Gala des pieces jaunes កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ (ម៉ោងក្នុងស្រុក) ប្រទេសបារាំង។ មួយក្នុងចំណោមនោះគឺជារូបភាពរវាង Lisa និង Rihanna ថតកៀកគ្នាយ៉ាងស្និតស្នាលបំផុត។
យ៉ាងណាក៏ដោយ រូបភាពឈរញញឹមកៀកគ្នារបស់ Lisa និង Rihanna បានធ្វើឲ្យបណ្ដាញសង្គមអ៉ិនធើណេតកក្រើកសារជាថ្មីម្ដងទៀត តាមរយៈការបញ្ចេញមតិរបស់អ្នកគាំទ្រទូទាំងពិភពលោក។ ស្របពេលដែលមហាជនជាច្រើនបានដឹងហើយថា កន្លងមកតារាស្រីអាមេរិក Rihanna ក៏បានចូលរួមការសម្ដែងបទចម្រៀង LALISA និង Money របស់ Lisa ផងដែរ។

លើសពីនេះទៀតដែរ ផ្អែកតាមតាមរបាយការណ៍បញ្ជាក់ថា នេះប្រហែលជាមិនមែនជាលើកទីមួយទេដែលអ្នកទាំងពីរបានជួបគ្នាឡើយ។ ដោយសារតែនៅក្នុងខែធ្នូ ឆ្នាំ ២០២៣ Lisa ក៏បានធ្វើដំណើរទៅចូលរួមកម្មវិធីខួបកំណើតរបស់តារាចម្រៀងរ៉េប និងផលិតករដ៏ល្បីល្បាញ Jay-Z ដែលជាពិធីជប់លៀងចូលរួមដោយ Rihanna។
បន្ថែមពីនេះទៀត ការប្រគុំតន្ត្រី Gala Des Pièces Jaunes 2024 ដែលប្រារព្ធឡើងនៅ Accor Arena ទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៤ ក៏មានវត្តមានសិល្បករជាច្រើនបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដូចជា Rihanna, Marou Five, Farre. Bill Williams, J. Balvin, Stray Kids និងតារាប្រុសស្រីល្បីៗច្រើនទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រចិន ចាប់ផ្ដើមចូលចិត្ត Lisa វិញ ក្រោយទស្សនាការសម្ដែងទោលដំបូងនៅបារាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


