ជីវិតកម្សាន្ដ
អ្នកគាំទ្រចិន ចាប់ផ្ដើមចូលចិត្ត Lisa វិញ ក្រោយទស្សនាការសម្ដែងទោលដំបូងនៅបារាំង
បន្ទាប់ពី Lisa បានបង្ហាញខ្លួនក្នុងកម្មវិធីសប្បុរសធម៌មួយនៅ កីឡដ្ឋាន Accor Arena ក្នុងការប្រគំតន្រ្តី Gala des pieces jaunes កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ (ម៉ោងក្នុងស្រុក) ប្រទេសបារាំង ទស្សនិកជនជាច្រើនបានសាទរចំពោះនាងយ៉ាងច្រើន។ ក្នុងនោះសូម្បីតែអ្នកគាំទ្រចិន បានបញ្ចេញមតិពេញចិត្តការសម្ដែងនេះយ៉ាងភ្លូកទឹកភ្លូកដី។

នៅក្នុងព្រឹត្តិការណ៍នេះ Lisa បានបង្ហាញនូវកម្មវិធីពេញទាំងការច្រៀង និងរាំ រួមទាំងការស្លៀកពាក់ដ៏អស្ចារ្យបំផុត សក្តិសមជាតារាលំដាប់ពិភពលោក។ ដល់ថ្នាក់អ្នកគាំទ្រទូទាំងពិភពលោកបាននាំគ្នាសម្រុកបង្កើត hashtags ដាក់ឈ្មោះ #LISAxPIÈCESJAUNES2024 រហូតវាក្លាយជានិន្នាការយ៉ាងឆាប់រហ័សនៅលើ Twitter ត្រឹមពេលមួយយប់ប៉ុណ្ណោះ។
មិនត្រឹមប៉ុណ្ណឹងនោះទេ សូម្បីតែប្រព័ន្ធផ្សព្វផ្សាយជាច្រើនមិនថាអាស៊ីឬប៉ែកអ៉ឺរ៉ុបបានចុះផ្សាយពីការសម្ដែងទោលរបស់នាងដោយបានធ្វើឲ្យអ្នកគាំទ្រក្រុម BLACKPINK មានការនឹករលឹកដល់ Born Pink World Tour កាលពីឆ្នាំមុន។
ទោះយ៉ាងណាក៏ដោយ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺប្រព័ន្ធផ្សព្វផ្សាយចិនជាច្រើន បានចេញមកសរសើរភាពត្រចះត្រចង់របស់ Lisa យ៉ាងខ្លាំង។ លើសពីនេះកាសែតចិន Mother China ក៏បានចេញមុខសរសើរនាងថាជាតារាស្រីឈានមុខគេក្នុងវិស័យនេះផងដែរ។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយចិន បានចុះផ្សាយដោយដកស្រង់សម្ដីរបស់អ្នកគាំទ្រខ្លួនដែលពីមុនមកធ្លាប់រិះគន់ Lisa បន្ទាប់ពីបង្ហាញខ្លួនក្នុងកម្មវិធី Crazy Horse នៅប្រទេសបារាំង ដោយពេលនេះមហាជនហាក់ពេញចិត្តពេញថ្លើមយ៉ាងខ្លាំង នូវការសម្ដែងលើឆាកតែម្នាក់ឯងរបស់នាង។
តាមរយៈប្រភពពីចិន ទស្សនិកជនជាច្រើនបានលើកសរសើរពីសម្រស់ល្អឆើតរបស់ Lisa ថា នាងពិតជាសំណាងខ្លាំងដែលកើតមកមានរូបរាងស្អាតខ្លាំង។ ពេលនេះគេអាចចាត់ទុកនាងជា Kpop Queen បានហើយ! ស្របពេលដែលមនុស្សមួយចំនួនគាំទ្រថា ពួកគេចូលចិត្តអារម្មណ៍ពេលដែល Lisa ឡើងឆាក និងរាំ តែងតែបង្ហាញពីបុគ្គលិកលក្ខណៈដែលពួកគេពេញចិត្ត នៅពេលនាងបង្ហាញខ្លួនទៅកាន់ពិភពលោកបែបនេះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈុតពណ៌មាសរបស់ Lisa លើឆាកប្រគំតន្រ្តីបារាំង ច្នៃម៉ូដដោយបុរសសង្ហាម្នាក់
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


