ជីវិតកម្សាន្ដ
គូម៉ា ដាស់តឿនឲ្យប្រុងប្រយ័ត្នរាល់ការទូទាត់ ក្រោយនារីម្នាក់បាញ់លុយច្រឡំជាង ៨ ម៉ឺនដុល្លារ
ជាសារដាស់តឿន តារាចម្រៀង លោក គូម៉ា បានអំពាវនាវមហាជនប្រុងប្រយ័ត្នខ្ពស់រាល់ការទូទាត់លុយ គឺ ត្រូវតែពិនិត្យឲ្យបានត្រឹមត្រូវ ជៀសវាងបាញ់ច្រឡំដូចជាការផ្ទេរខុស (ពីលុយរៀលច្រឡំជាលុយដុល្លារ)ជាដើម…។

ការចេញសារបំផុសរបស់ តារាចម្រៀងសម្បុរសណ្ដែកបាយ លោក គូម៉ា ខាងលើនេះ ធ្វើឡើងក្រោយថ្មីៗនេះមានស្ត្រីជាភ្ញៀវម្នាក់បានធ្វើការទូទាត់លុយ(បាញ់)ច្រឡំជាង ៨ ម៉ឺនដុល្លារ ចំពោះថ្លៃទិញអាហារពីហាងរបស់លោក ខណៈតម្លៃចំណាយអស់ត្រឹមតែជាង ៨ ម៉ឺនរៀលប៉ុណ្ណោះ។

លោក គូម៉ា បានបញ្ជាក់ថា «អរគុណបងប្អូនដែលបានបញ្ចេញមតិក្នុង Comment នេះជារឿងពិតក្នុងហាងយើងខ្ញុំ ដូច្នេះបងប្អូនទាំងអស់រាល់ការទូទាត់លុយ សូមមេត្តាប្រុងប្រយ័ត្ន និងពិនិត្យឲ្យបានត្រឹមត្រូវ មិនថាហាងយើងខ្ញុំ ឬតាមបណ្ដាហាង ឬកន្លែងផ្សេងទៀត ដើម្បីជៀសវាងក្នុងការច្រឡំ អាចបណ្ដាលឲ្យមានការខាតបង់ជាដើម សូមជូនពរបងប្អូនក្នុងឱកាសឆ្នាំថ្មី ទទួលលាភជ័យសុខសប្បាយ ហេងហេងគ្រប់ៗ គ្នា»។

ចំណែកនៅលើគណនីហ្វេសប៊ុកឈ្មោះ Phalla Seng ដែលជាភ្ញៀវបានលើកឡើងដែរថា «នាងខ្ញុំ សូមអរគុណដល់ម្ចាស់ហាង គូម៉ា លក់គ្រឿងសមុទ្រ ដែលកាលពីយប់មិញ ខ្ញុំបានកុម្ម៉ង់ម្ហូបពីខាងគាត់មកហូបអស់ទឹកលុយ ៨៤ ០០០ រៀល ហើយបានបាញ់លុយច្រឡំ ៨៤ ០០០ ដុល្លារ ទៅកាន់ហាង ក្នុងការទូទាត់ថ្លៃគ្រឿងសមុទ្រ»។

ម្ចាស់ហ្វេសប៊ុកដដែល បានបញ្ជាក់បន្ថែមថា «ថ្ងៃនេះ គឺគាត់បានផ្ទេរសាច់ប្រាក់ត្រឡប់មកខ្ញុំវិញដោយគ្រប់ចំនួន ដោយមិនទទួលសគុណពីនាងខ្ញុំទៀតផង។ សូមអរគុណទឹកចិត្តដ៏ល្អរបស់បងៗ ជូនពរហាងបងប្រុសបងស្រីមានអតិថិជនគាំទ្រច្រើនៗ ហេងៗ»។ តាមរយៈនេះ ក៏មានទស្សនិកជនជាច្រើនបានបង្ហាញការសរសើរចំពោះទឹកចិត្តតារាចម្រៀងលោក គូម៉ា ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


