ព័ត៌មានជាតិ
រដ្ឋាភិបាលបញ្ចុះតម្លៃប្រេងឥន្ធនៈ ទាបជាងទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦-២៨ នេះ
ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់២៨ ខែកុម្ភៈនេះ នឹងចុះមក ៣,៥០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា និង ៣,២០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ពីតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ និងការបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។
សេចក្ដីប្រកាស បានបង្ហាញថា ផ្នែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២១ នឹងត្រូវលក់ ៣,៦៦០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា និង ៣,៣៦០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ក្រសួងពាណិជ្ជកម្មបាន បញ្ជាក់ថា ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជននិងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារក្នុងមួយលីត្រ។
ដូច្នេះថ្លៃលក់រាយព្រះឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២១ នឹងចុះមកនៅ៣៥០០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង៣២០០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ួត។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើងចុះនៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតែប៉ុណ្ណោះ អាស្រ័ យហេតុនេះសូមគ្រប់ស្ថានីយលក់រាយប្រេងឥន្ទនៈទាំងអស់ប្រតិបត្តិតាមការចាំបាច់។
គួរបញ្ជាក់ថាចំពោះតម្លៃប្រេង កាលពីថ្ងៃទី០១-១៥ ខែកុម្ភៈកន្លងទៅ ប្រេងសាំងធម្មតាមានតម្លៃ៣,៤០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ៣,០៥០រៀល ក្នុងមួយលីត្រ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


