ព័ត៌មានជាតិ
តម្លៃលក់រាយប្រេងសាំងធ្លាក់ចុះបន្តិចនៅសប្ដាហ៍នេះ
តាមការប្រកាសរបស់ក្រសួងពាណិជ្ជកិម្មនៅយប់ថ្ងៃទី១៤មេសា តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតលក់រាយតាមបណ្ដាស្ថានីយបានធ្លាក់ចុះបន្តិច ខណៈតម្លៃនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ មេសានេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
តាមការប្រកាសរបស់ក្រសួងពាណិជ្ជកិម្ម តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយចាប់ពីថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះប្រេងសាំងធម្មតាលក់ចេញក្នុងតម្លៃ ៥១០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ១០០រៀល ចំណែកប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ ៦៤០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ៥០០រៀល ក្នុង១លីត្រ នេះបើធៀបនឹងការប្រកាសពេលមុន។ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការឧបត្ថម្ភធន និងបញ្ចុះពន្ធអាករផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងនិន្នាការកើនឡើងថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ព្រមទាំងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


