សេដ្ឋកិច្ច
តម្លៃប្រេងលក់រាយដាំក្បាលចុះ ក្រោយបទឈប់បាញ់អាមេរិក-អ៊ីរ៉ង់
តម្លៃប្រេងឥន្ធនៈលក់រាយក្នុងស្រុកបានធ្លាក់ចុះយ៉ាងគំហុកនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់រយៈពេល ២ សប្ដាហ៍ ហើយទីក្រុងតេហេរ៉ង់ បានយល់ព្រមឯកភាពបើកច្រកសមុទ្រ Hormuz។

ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃសាំងធម្មតាបានធ្លាក់ចុះ ៣០០ រៀល ក្នុងមួយលីត្រ ដោយលក់ចេញក្នុងតម្លៃ ៥២០០ រៀល ក្នុងមួយលីត្រ ធៀបនឹងការប្រកាសលើកមុន ខណៈប្រេងម៉ាស៊ូតបានធ្លាក់ ១៣០០ រៀល ដោយលក់ក្នុងតម្លៃ ៦៩០០ រៀល ក្នុងមួយលីត្រ។ តម្លៃនេះអនុវត្តចាប់ពីថ្ងៃទី ១០ ខែមេសា រហូតដល់ការជូនដំណឹងជាថ្មី។
រាជរដ្ឋាភិបាលបានបន្តដាក់ចេញវិធានការបញ្ចុះតម្លៃប្រេងឥន្ធនៈ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ក្នុងពេលដែលតម្លៃប្រេងកើនឡើងនៅលើទីផ្សារអន្តរជាតិ។

វិធានការទាំងនោះរួមមាន៖
១. រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃប្រេងចំនួន ៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលដើម្បីជួយបន្ធូរបន្ទុកប្រជាពលរដ្ឋក្នុងគ្រាលំបាក។
២. រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃ១សេនដុល្លារ បន្ថែមទៀតក្នុងមួយលីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លារ ក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០ ដុល្លារក្នុង១បារ៉ែល។ ៣. រាជរដ្ឋាភិបាលបញ្ចុះពន្ធគយដល់សូន្យ ពោលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង។
៣. ដោយផ្អែកតាមសភាពការណ៍ដែលតម្លៃប្រេងឥន្ទនៈបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ សម្តេចនាយករដ្ឋមន្ត្រីបានសម្រេចវិធានការបន្ថែមទៀតដោយបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតដល់ ០ (សូន្យ) ដុល្លារ។
៤. បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូតពី ១០% មកត្រឹម ៤% ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសចំពោះអាករលើតម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ៕

-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


