សន្តិសុខសង្គម
អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យបញ្ឈប់ការផ្តល់អាជ្ញាបណ្ណបើកអាជីវកម្មឆ្នោតឡូតូ និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន
លោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ចាឲ្យអភិបាលក្រុង ស្រុកទាំងអស់ទូទាំងខេត្តកំពង់ស្ពឺ ត្រូវបញ្ឈប់ការផ្តល់អាជ្ញាបណ្ណបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីថែរក្សាបាននូវសន្តិសុខ និងសុវត្ថិភាពសង្គម។

ការបញ្ជាឲ្យបញ្ឈប់ការផ្តល់អាជ្ញាបណ្ណបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាននេះ គឺដើម្បីថែរក្សាបានសន្តិសុខសុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានាបាននូវសុខសន្តិភាព ការអភិវឌ្ឍ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានភាពរីកចម្រើនជាលំដាប់។

លោក វី សំណាង សង្កត់ធ្ងន់ថា ក្នុងន័យនេះ លោកអភិបាលក្រុង ស្រុកទាំងអស់ទូទាំងខេត្តកំពង់ស្ពឺ ត្រូវចូលរួមអនុវត្តការបញ្ឈប់ ឬបញ្ចប់ការផ្តល់អាជ្ញាបណ្ណបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ច ព្រមទាំងចាត់វិធានការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។

គួរជម្រាបថា បច្ចុប្បន្ននៅតាមបណ្ដារាជធានី ខេត្តមួយចំនួន ជាពិសេសនៅក្នុងរាជធានីភ្នំពេញគេសង្កេតឃើញមានក្រុមហ៊ុនឆ្នោតឡូតូ និងល្បែងផ្សងសំណាងជាច្រើនបាននិងកំពុងបើកដំណើរការ និងរីកដុះដាលនៅតាមមូលដ្ឋានហើយក៏មានប្រជាពលរដ្ឋជាច្រើនកំពុងងប់ងល់នឹងល្បែងស៊ីសងមួយនេះដែលធ្វើឲ្យបាត់បង់ចំណូល និងប៉ះពាល់ដល់ជីវភាពក្នុងគ្រួសារ ហើយក៏មានទីតាំងខ្លះលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ផ្សេងទៀតក្រៅពីឆ្នោតឡូតូ ពេលទទួលបានអាជ្ញាបណ្ណបើកអាជីវកម្មពីអាជ្ញាធរពាក់ព័ន្ធ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


