សន្តិសុខសង្គម
នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំឃាត់ខ្លួនជនសង្ស័យប្ដីប្រពន្ធមួយគូ ដកហូតគ្រឿងញៀនជាង១០គីឡូ
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ស្រាវជ្រាវបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យជាប្ដីប្រពន្ធមួយគូ និងដកហូតគ្រឿងញៀនចម្រុះជាង១០គីឡូក្រាម។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជនសង្ស័យជាមុខសញ្ញាចាស់ ត្រូវបានស្រាវជ្រាវឃាត់កាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ និងចំណុចភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។

ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានរកឃើញគ្រឿងញៀនចម្រុះសរុបជាង១០គីឡូក្រាមរួមមាន ម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន៣២កញ្ចប់(ធំ១២,តូច២០) ប្រភេទម្សៅខេ(K)ចំនួន ២កញ្ចប់, ប្រភេទអ៊ឹមឌីអ៊ឹមអេ(MDMA) ចំនួន ៤៩កញ្ចប់, ម្សៅប្រភេទJNX ចំនួន ៦កំប៉ុង, ម្សៅម៉ដ្ឋរូបស្លឹកឈើចំនួន ៤កញ្ចប់ធំ, បារីអេឡិចត្រូនិចចំនួន ៣៩ដើម, ទឹកអាកុលចំនួន ៣លីត្រ, ឧបករណ៍កែច្នៃផលិតគ្រឿងញៀនមួយចំនួន, កាំបិត ១ដើម, អាវុធកែច្នៃ ១ដើម, វ៉ាលីចំនួន២, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យដែលឃាត់ខ្លួនក្នុងប្រតិបត្តិការនេះមានឈ្មោះ វង់ ស៊ីថា ហៅ ញ៉ាញ់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងឈ្មោះ ឯម ស្រីនា ភេទស្រី អាយុ៣៥ឆ្នាំ ខណៈជនសង្ស័យម្នាក់ទៀតដែលជាភ្នាក់ងារចែកចាយនៅរាជធានីភ្នំពេញបានគេចខ្លួនបាត់។

ក្រោយប្រតិបត្តិការ ជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធ រួមជាមួយវត្ថុតាងដែលសមត្ថកិច្ចរឹបអូស ត្រូវបានកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


