Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី កោតសរសើរវីរភាពកងកម្លាំងក្នុងការបំពេញបេសកកម្មធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងខេត្តកំពង់ស្ពឺ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នារសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០២៦  បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណដល់កងកម្លាំងខេត្តកំពង់ស្ពឺ ក្នុងឱកាសនៃការខិតជិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅសាលាខេត្តកំពង់ស្ពឺ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ គណៈអភិបាលខេត្ត សមាជិករដ្ឋសភា ថ្នាក់ដឹកនាំខេត្ត មេបញ្ជាការ មេបញ្ជាការរង ស្នងការនគរបាលខេត្ត មន្រ្ដីរាជការសាលាខេត្ត អភិបាលក្រុង ស្រុក និងកងកម្លាំង ប្រមាណជាង ២៨០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាកិច្ចចាប់ផ្ដើម លោក ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានឡើងសម្ដែងមតិស្វាគមន៍ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងការគិតគូរយ៉ាងម៉ត់ចត់ដល់សុខទុក្ខប្រជាពលរដ្ឋ និងក្រុមគ្រួសារវីរកងទ័ព នៅគ្រប់កាលៈទេស។

នាឱកាសនៃពិធីសំណេះសំណាលនាឯកឧត្តម ហ៊ុន ម៉ានី ក៏បានសាកសុខទុក្ខដល់កងកម្លាំងទាំងអស់ដែលមានវត្តមាននៅទីនោះ និងកោតសរសើរ ចំពោះការប្តេជ្ញាចិត្ត និងវីរភាពដ៏មោះមុតរបស់ កងកម្លាំង ទាំងអស់ ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការធានា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ។

គួរឱ្យដឹងថា អំណោយដែលត្រូវប្រគល់ជូនកងកម្លាំង នាឱកាសនោះ ១ អង្គភាពទទួលបាន អង្ករ ៥ តោន មី ១០០កេស ទឹកសុទ្ធ ១០០ កេស ភេសជ្ជៈ ១០០កេស និងថវិកា ១០លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងមានការចូលរួមចំណែកសម្ភារៈ ថវិកាបន្ថែមមួយចំនួនពីតំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ស្ពឺ សេង ញ៉ក់ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម