Connect with us

សេចក្ដីជូនដំណឹង

ឯកឧត្ដម ឃួង ស្រេង និង លោកជំទាវ គោរពជូនពរ ឯកឧត្ដម ហ៊ីង ប៊ុនហៀង ដែលត្រូវបាន ព្រះមហាក្សត្រ ប្រទានគោរមងារជា «កិត្តិសង្គហបណ្ឌិត»

បានផុស

នៅ

ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ សូម​ផ្ញើ​សារ​អបអរសាទរ និង​ជូនពរ​ជូន​ចំពោះ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុង​ឱកាស​ដែល​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ប្រោស​ព្រះរាជទាន​គោរមងារ«កិត្តិ​សង្គហ​បណ្ឌិត​»។

ក្នុង​ឱកាស​ដ៏​វិសេស​ថ្លៃថ្លា​នេះ យើងខ្ញុំ​មាន​សេចក្តីរំភើប​រីករាយ​ដ៏​ជ្រាលជ្រៅ សូម​ចូលរួម​អបអរសាទរ​ចំពោះ «​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​សង្គហ​បណ្ឌិត​» ដែល​បានទទួល​ព្រះរាជទាន​គោរមងារ​ដ៏​ឧត្តុង្គ​ឧត្ដម​អំពី ព្រះករុណា​ជា​អ​ម្ចាស់​ជីវិត​លើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត ពិតជា​ស័ក្ដិសម​យ៉ាង​ប្រត្យក្ស ដោយ​ទទួលបាន​នូវ​គោរមងារ​ដ៏​វិសេសវិសាល​ខាងលើនេះ ដែលជា​និច្ចកាល ឯកឧត្តម ជា​ឥស្សរជន​ជាតិ​ដ៏​គត់មត់ បាន​ចូលរួម​ដឹកនាំ​ប្រជាជាតិ​កម្ពុជា ស្ថិត​ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ សង្គមជាតិ បាន​ទទួល​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ ជាពិសេស​បាន​ចូលរួម​ការពារ​សន្តិសុខ និង​សុវត្ថិភាព ១០០ ភាគរយ ជូន សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​ក្រុម​គ្រួសារ​ទាំងមូល។

ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ ជាថ្មី​ម្ដងទៀត យើងខ្ញុំ សូម​ជូន​ពរជ័យ និង​សូម​បួងសួង​ដល់​គុណព្រះរតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូម​ជួយ​បីបាច់ ថែរក្សា ប្រទាន​ពរជ័យ សិរី​សួស្ដី ជ័យ​មង្គល​គ្រប់ប្រការ​ជូន ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​សង្គហ​បណ្ឌិត និង​លោកជំទាវ ព្រមទាំង​បុត្រី និង​ចៅៗ ជាទី​ស្រឡាញ់ សូម​មាន​អាយុ​យឺនយូរ សុខុមាលភាព​ល្អ​បរិបូរណ៍ និង​សូម​សម្រេច​បាន​ជោគជ័យ​ត្រចះត្រចង់ គ្រប់​ភារកិច្ច​បម្រើ​ជាតិ និង​មាតុភូមិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

Sokha Hotels

ព័ត៌មានពេញនិយម