Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ ប្រកាសជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ជាង ៤ រយនាក់

បានផុស

នៅ

នៅ​រសៀល​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ ឆ្នាំ ២០២៤ នេះ ក្រសួង​មុខងារ​សាធារណៈ បាន​ចេញ​សេចក្ដីជូន​ដំណឹង​ស្ដីពី «ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន សម្រាប់​បង្រៀន​នៅ​អនុវិទ្យាល័យក្នុង​ក្របខណ្ឌ​ក្រសួង​អប់រំ យុវជន និង​កីឡា» ដោយ​ក្នុង​នោះ ក្រសួង ប្រកាស​ជ្រើសរើស​គ្រូបង្រៀន​អនុវិទ្យាល័យ ចំនួន ៤៤១ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​សេចក្ដីជូនដំណឹង​ស្ដីពី«ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន សម្រាប់​បង្រៀន​នៅ​អនុវិទ្យាល័យ ក្នុង​ក្របខណ្ឌ​ក្រសួង​អប់រំ យុវជន និង​កីឡា» របស់ ក្រសួង​មុខងារ​សាធារណៈ បាន​សរសេរ​ឲ្យដឹង​ថា សម្រាប់​ក្របខណ្ឌ​ជ្រើសរើស ឆ្នាំ ២០២៣ គណៈកម្មការ នឹង​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ ចំនួន ៤៤១ នាក់ ក្នុង​នោះ៖

-តាម​ប្រព័ន្ធ​បណ្ដុះបណ្ដាល បរិញ្ញាបត្រ+១ ជំនាន់​ទី ១ ចំនួន ១០៩ នាក់។

-តាម​ប្រព័ន្ធ​បណ្ដុះបណ្ដាល ១២+៤ ជំនាន់​ទី ៤ ចំនួន ៨៩ នាក់។

-តាម​ប្រព័ន្ធ​បណ្ដុះបណ្ដាល ១២+២ ជំនាន់​ទី ៣២ ចំនួន ២៤៣ នាក់។

សេចក្ដីជូនដំណឹង​ដដែល បញ្ជាក់​ថា សម្រាប់​ការ​បណ្ដុះបណ្ដាល​មាន​រយៈពេល ១ ឆ្នាំ ៤ ឆ្នាំ និង ២ ឆ្នាំ ដោយ​ចាប់ផ្ដើម​នៅ​ដើម​ឆ្នាំ ២០២៤ នៅ​តាម​វិទ្យាស្ថាន គរុកោសល្យ និង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ដូច​មាន​ភ្ជាប់​ក្នុង​សេចក្ដីជូនដំណឹង​នេះ។

សម្រាប់​លក្ខខណ្ឌ នៃ​ការ​ជ្រើសរើស ៖

១.បេក្ខជន ត្រូវ​មាន​សញ្ជាតិ​ខ្មែរ

២.បេក្ខជន ត្រូវ​មាន​កម្រិត​វប្បធម៌​ចាប់ពី​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ សញ្ញាបត្រ​សមមូល ឬ សញ្ញាបត្រ បច្ចេកទេស​វិជ្ជាជីវៈ​កម្រិត ៣ សម្រាប់​ប្រព័ន្ធ​បណ្តុះបណ្តាល ១២+២ និង ១២+៤ និង សញ្ញាបត្រ បរិញ្ញាបត្រ​ឡើង​ទៅ​សម្រាប់​ប្រព័ន្ធ​បណ្ដុះបណ្ដាល​បរិញ្ញាបត្រ+១។

៣.បេក្ខជន ត្រូវ​មាន​អាយុ​យ៉ាង​តិច ១៦ ឆ្នាំ និង​អាយុ​យ៉ាង​ច្រើន​បំផុត គិត​ត្រឹម​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ ២០២៤ តាម​លក្ខខណ្ឌ​ខាង​ក្រោម ៖

– បេក្ខជន មាន​សញ្ញាបត្រ​បណ្ឌិត ត្រូវ​បាន​លើកលែង​លក្ខខណ្ឌ​អាយុ

– បេក្ខជន មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ឬ សញ្ញាបត្រ​សមមូល ត្រូវ​មាន​អាយុ​ច្រើន​បំផុត ៤០ ឆ្នាំ

– បេក្ខជន មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ឬ សញ្ញាបត្រ​សមមូល ត្រូវ​មាន​អាយុ​ច្រើន​បំផុត ៣៥ ឆ្នាំ៕

សូម​អាន​សេចក្ដីជូនដំណឹង​លំអិត​នៅ​ខាង​ក្រោម ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម