កីឡា
Tuchel នៅតែបន្តដឹកនាំ Bayern Munich ទោះបរាជ័យ៣ប្រកួតជាប់គ្នា
លោក Thomas Tuchel គ្រូបង្វឹកក្រុម Bayern Munich ធ្វើមិនបានល្អទេសម្រាប់៣ប្រកួតចុងក្រោយដោយបានចាញ់ក្រុម Bochum ៣-២ ក្នុងពានរង្វាន់ Bundesliga។

បច្ចុប្បន្នកៅអីរបស់លោក Thomas Tuchel កំពុងឡើងកម្ដៅ បន្ទាប់ពី៣ប្រកួតចុងក្រោយរបស់ក្រុម Bayern Munich ចាញ់ទាំង៣ គិតត្រឹមសប្ដាហ៍ទី២២ ក្របខណ្ឌលីគកំពូលរបស់ប្រទេសអាឡឺម៉ង់។ ពួគគេកំពុងតាមពីក្រោយក្រុមលេខ១ Bayer Leverkusen ដល់ទៅ៨ពិន្ទុ។ សំណួរជាច្រើនត្រូវបានចោទសួរអំពីអនាគតរបស់លោក Thomas Tuchel។ ក្នុងនោះនាយកប្រតិបត្តិក្លិប Bayern Munich បានចេញមុខបកស្រាយអំពីករណីនេះ។
លោក Jan-Christian Dreesen នាយកប្រតិបត្តិ Bayern Munich បាននិយាយថា៖«វាច្បាស់ណាស់ថាសំណួរនេះកំពុងកើតឡើង។ វាបានកើតមានឡើងយូរហើយ។ ខ្ញុំមិនជឿលើសេចក្តីថ្លែងការណ៍ដ៏មានសក្តានុពលទាំងនេះចំពោះគ្រូបង្វឹកនោះទេ។ ខ្ញុំបាននិយាយអ្វីមួយអំពីរឿងនេះរួចហើយ ប៉ុន្តែវាមិនមែនជាសំណួរនោះទេ។ យើងត្រូវផ្តោតលើការប្រកួតបន្ទាប់»។

តាមការបញ្ជាក់របស់លោកនាយកប្រតិបត្តិក្លិប បច្ចុប្បន្នក្រុមទាំងមូលកំពុងគិតគឺការប្រកួតបន្ទាប់។ ចំពោះការបញ្ចប់តួនាទីរបស់លោក Thomas Tuchel មិនទាន់អាចកំណត់បានទេ ប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់ថា ការប្រកួតសប្ដាហ៍ប្រកួតលោក Tuchel នៅតែជាគ្រូបង្វឹករបស់ក្រុម Bayern Munich។
ស្ថានភាពរបស់ក្រុម Bayern Munich កាន់តែអាក្រក់ឡើង ក្នុងការប្រកួត៣លើកចុងក្រោយដោយសប្តាហ៍ទី២៣ ពួកគេនឹងត្រូវជួប RB Leipzig ដែលជាក្រុមខ្លាំង។ នៅថ្ងៃទី៦ ខែមីនា ពួកគេត្រូវជូប Lazio ក្នុងការប្រកួតជើងទី២ ពានរង្វាន់ UEFA Champion League ដើម្បីប្រជែងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីពួកគេចាញ់ ១-០ កាលពីជើងទី១នៅក្រៅដី៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Goal
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


