កីឡា
ប្រយុទ្ធ ៣ លើ Bayern រដូវកាលនេះល្អខ្លាំង តែនៅតែមិនទាន់ឈានដល់កម្រិត MSN បាន
ខ្សែប្រយុទ្ធ ៣ ខាងលើរបស់ Bayern Munich នៅរដូវកាលនេះរួមមាន Luis Diaz, Harry Kane និង Michael Olise នៅតែមិនទាន់ឈានដល់កម្រិតល្អបំផុតរបស់អតីតខ្សែប្រយុទ្ធ ៣ ខាងលើរបស់ Barcelona រួមមាន Lionel Messi, Luis Suarez និង Neymar បាន ទោះរដូវកាលនេះពួកគេល្អខ្លាំងក៏ដោយ។

ខ្សែប្រយុទ្ធ ៣ ខាងលើរបស់ Bayern Munich រួមមាន Harry Kane, Michael Olise និង Luis Diaz ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីពួកគេសហការគ្នាយ៉ាងល្អ រហូតជួយឱ្យក្លិបយក្ស អាល្លឺម៉ង់ ឈ្នះពានលីគ Bundesliga និងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League។ អ្វីដែលពិសេសបំផុត គឺពួកគេរកបានគ្រាប់បាល់សរុបចូលគ្នា ១០១ គ្រាប់ ដែលច្រើនជាង ខ្សែប្រយុទ្ធ ៣ នាក់របស់ក្រុមណាៗទាំងអស់នៅរដូវកាលនេះ។
ទោះបីជាល្អខ្លាំងបែបនេះក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធ ៣ ខាងលើរបស់ Bayern មិនទាន់ឈានដល់កម្រិតល្អបំផុតរបស់ជំនាន់ Messi, Suarez និង Neymar កាលលេងនៅ Barcelona នៅឡើយទេ។ អំឡុងពេលជំនាន់ MSN នៅជុំគ្នាពីឆ្នាំ ២០១៤ ដល់ ២០១៧ គឺពួកគេបានសហការគ្នារកបានគ្រាប់បាល់ច្រើនជាងគេដល់ទៅ ៣ រដូវកាល។ នៅរដូវកាល ២០១៥-២០១៦ ពួកគេរកបាន ១៣១ គ្រាប់, រដូវកាល ២០១៤-២០១៥ រកបាន ១២២ គ្រាប់ និងរដូវកាល ២០១៦-២០២៧ រកបាន ១១១ គ្រាប់។

ដោយឡែក អតីតខ្សែប្រយុទ្ធ ៣ ខាងលើរបស់ Real Madrid រួមមាន Bale, Benzema និង Ronaldo គឺរកបានគ្រាប់បាល់សរុបចូលគ្នាច្រើនបំផុត អំឡុងរដូវកាល ២០១៤-២០១៥ ដែលពេលនោះរកបានចំនួន ១០០ គ្រាប់។ ស្ថិតិនេះ គឺត្រូវបានវ៉ាដោយខ្សែប្រយុទ្ធ ៣ ខាងលើរបស់ Bayern Munich រដូវកាលនេះហើយ ដែលមាន ១០១ គ្រាប់ ស្របពេលការប្រកួតពួកគេរដូវកាលនេះនៅសល់យ៉ាងហោចណាស់ ៤ ប្រកួតទៀត៕
អត្ថបទ៖ សេម កុសល
ប្រភព៖ Opta Analyst
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


