Connect with us

កីឡា

មុនជួបគ្នាយប់នេះ Bayern មានកំណត់ត្រាលេងមិនឈ្នះ Real Madrid សោះ ក្នុង១៤ឆ្នាំចុងក្រោយ

បានផុស

នៅ

ក្លិប Bayern Munich មានកំណត់ត្រាដ៏អាក្រក់មួយ ដោយលេងមិនដែលឈ្នះ Real Madrid សូម្បីម្តងក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយ រាប់ចាប់ពីឆ្នាំ ២០១២ មក ខណៈយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ពុធ ទី ៨ ខែ មេសា ក្រុមទាំង ២ នឹងត្រូវជួបគ្នាជាថ្មី ក្នុងជើងទី ១ វគ្គ ៨ ក្រុមពាន UEFA Champions League។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រវត្តិ UCL ដោយរាប់ចាប់ពីឆ្នាំ ២០១២ មកដល់បច្ចុប្បន្ន ក្រុម Real Madrid និង Bayern Munich ធ្លាប់ជួបគ្នាសរុបចំនួន ៨ លើក ក្នុងនោះ Real Madrid ឈ្នះ ៦ លើក និងស្មើ ២ លើក។ ជំនួបរវាងក្រុមទាំង ២ សុទ្ធតែស្ថិតនៅក្នុងវគ្គសំខាន់ៗ ដូចជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គ ៨ ក្រុមចុងក្រោយ។

ការជួបគ្នានៅឆ្នាំ ២០១៤ គឺស្ថិតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយជើងទី ១ Real Madrid ឈ្នះ Bayern Munich ១-០ និងជើងទី ២ ឈ្នះ ៤-០។ ឆ្នាំ ២០១៧ ក្រុមទាំង ២ ជួបគ្នាក្នុងវគ្គ ៨ ក្រុមចុងក្រោយ ក្នុងនោះជើងទី ១ Real Madrid ឈ្នះ ២-១ និងជើងទី ២ ឈ្នះ ៤-២។

ឆ្នាំ ២០១៨ ក្រុមទាំង ២ ជួបគ្នាម្តងទៀត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយជើងទី ១ Real Madrid ឈ្នះ ២-១ និងជើងទី ២ ស្មើគ្នា ២-២។ កាលពីឆ្នាំ ២០២៤ ក្រុមទាំង ២ ជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយជើងទី ១ ស្មើគ្នា ២-២ និងជើងទី ២ Real Madrid ឈ្នះ ២-១។

ផ្អែកតាមស្ថិតិខាងលើ ឃើញ ថា Real Madrid មានកំណត់ត្រាល្អជាង ប៉ុន្តែវាមិនបានជះឥទ្ធិពលដល់ក្រុមទាំង ២ នាពេលបច្ចុប្បន្ននោះទេ ដោយសារក្រុមពួកគេរៀងៗខ្លួនមានសមាសភាពកីឡាករថ្មីសុទ្ធតែល្អៗច្រើន។ យ៉ាងណា នៅឆ្នាំ ២០២៦ នេះ ពួកគេត្រូវជួបគ្នាវគ្គ ៨ ក្រុម ២ ជើង ដោយជើងទី ១ ធ្វើឡើងនៅ អេស្ប៉ាញ ថ្ងៃ ៨ ខែ មេសា និងជើងទី ២ ធ្វើនៅ អាល្លឺម៉ង់ ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម