Connect with us

កីឡា

ខ្សែប្រយុទ្ធ ៣ លើរបស់ Bayern វ៉ា Real Madrid និង Barcelona ជាប់ឈ្មោះល្អដាច់គេរដូវកាលនេះ

បានផុស

នៅ

ខ្សែប្រយុទ្ធជួរមុខទាំង ៣ របស់ Bayern Munich កំពុងជាប់ឈ្មោះល្អដាច់គេនៅរដូវកាល ២០២៥-២០២៦ នេះ ពោលគឺល្អជាងខ្សែប្រយុទ្ធ ៣ ខាងលើរបស់ Real Madrid និង Barcelona ទៅទៀត បន្ទាប់ពីពួកគេរកបានគ្រាប់បាល់សរុបចូលគ្នាដល់ទៅជាង ១០០ គ្រាប់។

ខ្សែប្រយុទ្ធជួរមុខទាំង ៣ របស់ Bayern Munich
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែប្រយុទ្ធ ៣ ខាងលើរបស់ Bayern Munich រួមមាន Harry Kane, Michael Olise និង Luis Diaz ត្រូវបានគេចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពីពួកគេសហការគ្នាបានយ៉ាងល្អ ដោយរកបានគ្រាប់បាល់ទាំងអស់គ្នា អំឡុងការប្រកួតក្រុម Bayern ចាញ់ក្រុម Paris Saint-Germain ៤-៥ ក្នុងជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Champions League។

ការស៊ុតបញ្ចូលទីរបស់ Diaz ទល់នឹង PSG

បច្ចុប្បន្ន ខ្សែប្រយុទ្ធជួរមុខទាំង ៣ នាក់នេះ កំពុងជាប់ឈ្មោះល្អដាច់គេនៅរដូវកាលនេះ បន្ទាប់ពីរកបានគ្រាប់បាល់សរុបចូលគ្នាគ្រប់កម្មវិធីច្រើនជាងគេបង្អស់ ពោលគឺរហូតដល់ទៅ ១០០ គ្រាប់។ គិតត្រឹមពេលនេះ Kane មានគ្រាប់បាល់សរុប ៥៤ គ្រាប់, Olise មាន ២០ គ្រាប់ និង Diaz មាន ២៦ គ្រាប់។

ស្ថិតិនេះ បានធ្វើឱ្យពួកគេវ៉ាដាច់ខ្សែប្រយុទ្ធជួរមុខទាំង ៣ របស់ Real Madrid រួមមាន Kylian Mbappe, Vinicius Jr. និង Federico Valverde ដែលឈរនៅលេខ ២ មានគ្រាប់បាល់សរុបចំនួន ៦៩ គ្រាប់។ ចំណែកខ្សែប្រយុទ្ធជួរមុខទាំង ៣ របស់ Barcelona រួមមាន Lamine Yamal, Raphinha និង Ferran Torres ឈរនៅលេខ ៣ មានគ្រាប់បាល់សរុបចូលគ្នាចំនួន ៦២ គ្រាប់៕

ចំណាត់ថ្នាក់ខ្សែប្រយុទ្ធលំដាប់កំពូលទាំង ១០

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Transfer Market

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម