ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់មូលហេតុនៃការដំឡើងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្ត្រី
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការដំឡើងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្ត្រី ដោយសារក្រសួងនេះដើរតួនាទីជាសេនាធិការ ក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ ២០២៣ និងប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ ២០២៤ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការនិយាយវាយប្រហារចំពោះការដំឡើងឯកឧត្ដម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី បន្ថែមលើតំណែងបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ប៉ុន្មានថ្ងៃនេះ ឃើញមានការវាយប្រហារការដំឡើងរដ្ឋមន្ត្រីក្រសួងមុខសាធារណៈ ទៅជាឧបនាយករដ្ឋមន្ត្រី ថាដោយសារអ្នកនេះ ឬអ្នកនោះ ទោះបីជា ហ៊ុន ម៉ានី មិនមែនកាន់ (ក្រសួងមុខងារសាធារណៈ) អ្នកណាក៏ដោយ ដែលកាន់ការងារនេះ ក៏ត្រូវតែដំឡើងដែរ ដោយសារអី ដោយសារក្រសួងនេះដើរតួនាទីជាសេនាធិការ នៅក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈ ដែលគ្របទៅលើ ជួយទៅលើការកំណែទម្រង់នេះ ដែលពាក់ព័ន្ធទៅដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រសិនបើសេនាធិការ (ក្រសួងមុខងារសាធារណៈ) មានទម្ងន់ទាប ថាតើទៅប្រាប់ក្រសួង-ស្ថាប័នដទៃឲ្យធ្វើការយ៉ាងដូចម្ដេច? សម្ដេចបានបន្ថែមថា «ប៉ុន្តែតម្រូវការកំណែទម្រង់អាទិភាព យើងត្រូវបង្កើនសិទ្ធិ បង្កើនតួនាទី និងទម្ងន់ឲ្យធ្វើ ដើម្បីផលប្រយោជន៍ជាតិយើងទាំងមូល»។
សូមជម្រាបថា ឯកឧត្ដម ហ៊ុន ម៉ានី ត្រូវបានសម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំទៅរដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ដំឡើងជាឧបនាយករដ្ឋមន្ត្រី បន្ថែមលើតំណែងបច្ចុប្បន្ន។
នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី ត្រូវបានសមាជិក-សមាជិការដ្ឋសភាចំនួន ១២០រូប បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ហើយនៅថ្ងៃដដែលនេះ ព្រះករុណា ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


