ព័ត៌មានជាតិ
មន្ទីរធម្មការខេត្តកំពង់ចាម ឱ្យចុះសិក្សា រចនាបថកុដិព្រះសង្ឃនៅវត្តថ្មី ក្រោយផ្ទុះការិះគន់
ក្រោយពីផ្ទុះការរិះគន់បណ្តាញសង្គមរឿងកុដិវីឡានៅក្នុងស្រុកកំពង់សៀម នៅក្នុងវត្តគិរីសាលវ័ន ហៅវត្តថ្មីនេះ ស្ថិតក្នុងភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានចាត់ឱ្យក្រុមការងារចុះសិក្សារចនាបថនៃការសាងសង់កុដិមួយនេះ។

ព្រះអង្គ គង់ វិចិ្ឆកា អនុគណស្រុកកំពង់សៀម បានមានសង្ឃដិកាដែរថា ព្រះអង្គបាននិមន្តប្រាប់ទៅព្រះគ្រូចៅអធិការវត្តដែរពីរចនាបថកសាងកុដិ ដែលផ្ទុយពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ប៉ុន្តែព្រះគ្រូចៅអធិការវត្ត និងគណៈកម្មាធិការវត្តបានប្រាប់មកវិញ កុដិមួយ នេះមានប្លង់រចនាត្រឹមត្រូវហេីយ។
ព្រះអង្គ គង់ វិច្ឆិកា បានមានសង្ឃដិការទៀតថា សាលាអនុគណស្រុកកំពង់សៀម គ្មានសិទ្ធិបញ្ឈប់ឬផ្អាកការសាងគេឡេីយ ពោលគឺបានផ្តល់នូវឱវាទពីរចនាបថ ក្បួនខ្នាត ពីអ្វីទៅជាវត្តអារាម តែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ លោក រ៉េត សារ៉ាត ប្រធានមន្ទីរ ធម្មការ និងសាសនាខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ថា វត្តអារាមដែលកសាងខុសរចនាបថនេះ លោកនឹងឲ្យក្រុមការងារចុះសិក្សាព្រោះថា ការកសាងកុដិមួយនេះ ព្រះគ្រូចៅអធិការ វត្ត រួមគណៈកម្មាធិការវត្ត បានកសាងតាំងពីឆ្នាំ២០១៨មក ខណៈលោកមិនទាន់ឡេីងជាប្រធានមន្ទីរមកម្ល៉េះ។
សូមបញ្ជាក់ថា កុដិដែលមានរចនាបថដូចវីឡាសម័យថ្មី គឺស្ថិតក្នុងវត្តគិរីសាលវ័ន ហៅវត្តថ្មី ក្នុងឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមការដឹក នាំសាងសង់ ពីព្រះគ្រូ ប៊ន ស្រឿន ជាព្រះចៅអធិការ វត្តគិរីសាលវ័ននេះ ដោយប្រេីប្រាស់រយៈពេលកសាងជាង៦ឆ្នាំដែលកសាងក្នុងអំឡុងឆ្នាំ២០១៨ មក ទេីបនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ ធ្វេីពិធីបុណ្យឆ្លង និងសមិទ្ធដាក់ឲ្យប្រេីប្រាស់ផងដែរ៕


អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


