ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតឥណ្ឌា៖ កម្ពុជានៅតែជាដៃគូដ៏សំខាន់ក្នុងក្របខណ្ឌគោលនយោបាយទិសបូព៌ា និងអភិវឌ្ឍរួមគ្នា
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាលោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) បានលើកឡើងថា ប្រទេសកម្ពុជានៅតែជាដៃគូដ៏សំខាន់នៅក្នុងក្របខណ្ឌគោលនយោបាយទិសបូព៌ារបស់ឥណ្ឌា ហើយមិត្តភាពរវាងប្រទេសទាំងពីរស្ថិតនៅលើមូលដ្ឋាននៃប្រវត្តិសាស្ត្រ និងទស្សនវិស័យរួមគ្នាសម្រាប់ការអភិវឌ្ឍន៍រួម និងប្រកបដោយចីរភាព។

លោកឯកអគ្គរដ្ឋបានលើកឡើងបែបនេះ នាឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលព័ត៌មានវិទ្យា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលបង្កើតឡើង ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសឥណ្ឌា ក្រោមគម្រោងផ្តល់ផលរហ័ស Quick Impact Project (QIP) នៃកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា។ កម្មវិធីសម្ពោធនេះ ក្រោមព្រះវត្តមានសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
លោកមានប្រសាន៍ថា ប្រទេសឥណ្ឌា និងកម្ពុជា មានទំនាក់ទំនងនិងចំណងអរិយធម៌យ៉ាងជ្រាលជ្រៅ ដែលត្រូវបានពង្រឹងនិងពង្រីកដោយមានការផ្លាស់ប្តូរគ្នាទៅវិញទៅមកខាងសាសនា និង វប្បធម៌ជាច្រើនសតវត្ស ជាពិសេសតាមរយៈព្រះពុទ្ធសាសនា ដែលបន្តជំរុញឲ្យប្រជាជនរបស់យើងមានទឹកចិត្តប្រកបដោយក្តីមេត្តា ប្រាជ្ញា និងសន្តិភាពក្នុងផ្លូវចិត្ត។ លោកថ្លែងថា៖«ប្រទេសយើងទាំងពីរគឺជាអ្នកទទួលបាននូវមរតកដ៏មានមោទនភាពនៃបេតិកភណ្ឌព្រះពុទ្ធសាសនារួមគ្នា។ ដូច្នេះវាពិតជាមានអត្ថន័យពិសេសណាស់ សម្រាប់ពួកយើងក្នុងការគាំទ្រស្ថាប័នដូចជាស្ថាប័នព្រះពុទ្ធសាសនាមួយនេះ ក្នុងកំឡុងពេលដែលយើងកំពុងរក្សានូវកេរ្តិ៍ដំណែលព្រះសាសនានោះ យើងក៏បានចាប់យកឱកាសថ្មីមួយទៀតនៃយុគសម័យឌីជីថលផងដែរ»។

លោកបានកត់សម្គាល់ឃើញថា នេះគឺជាមជ្ឈមណ្ឌលពត៌មានវិទ្យាមួយក្នុងចំណោមមជ្ឈមណ្ឌលព័ត៌មានវិទ្យាជាច្រើនដែលបង្កើតឡើងដោយប្រទេសឥណ្ឌា នៅក្នុងពុទ្ធិកសាកលវិទ្យាល័យនៅកម្ពុជា។ មជ្ឈមណ្ឌលពត៌មានវិទ្យាស្រដៀងគ្នានេះដែរត្រូវបានបង្កើតឡើងនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជបួរគ្រី។ លោកគូសបញ្ជាក់ថា គម្រោងទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការលើកកម្ពស់វិស័យអប់រំឌីជីថល ការពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យា និងការបន្តផ្តល់នូវអាហារូបករណ៍ និងតម្លៃព្រះពុទ្ធសាសនា។ មជ្ឈមណ្ឌលពត៌មានវិទ្យា ដែលសម្ពោធនេះនឹងផ្តល់លទ្ធភាពដល់សាស្ត្រាចារ្យ និងនិស្សិត ដើម្បីពង្រឹងចំណេះជំនាញផ្នែកឌីជីថលក្នុងការបង្កើននូវចំណេះដឹង និងឱកាសការងារ។

ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា ប្រទេសឥណ្ឌាពិតជាមានមោទនភាពក្នុងការអនុវត្តគម្រោងផ្តល់ផលរហ័សចំនួន ១០ ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដែលគម្រោងទាំងនោះផ្តោតលើវិស័យសំខាន់ៗដូចជា វិស័យអប់រំ ការថែទាំសុខភាព ការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី អនាម័យ និងកសិកម្ម។ គម្រោងទាំងនេះតំណាងឱ្យភាពជាដៃគូអភិវឌ្ឍដ៏រឹងមាំ និងរីកចម្រើនរវាងប្រជាជាតិយើងទាំងពីរសំដៅផ្តល់នូវអត្ថប្រយោជន៍ជាក់ស្តែងនៅកម្រិតមូលដ្ឋាន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


