ព័ត៌មានអន្ដរជាតិ
ខែកុម្ភៈឆ្នាំនេះ តំបន់ស្ទើរពេញពិភពលោក ជួបអាកាសក្ដៅបំផុតមិនធ្លាប់មាន
កាលពីខែកុម្ភៈកន្លងទៅ គេសង្កេតឃើញព័ត៌មាន និងទិដ្ឋភាពជាក់ស្តែងអំពីអាកាសធាតុក្តៅ ពោលគឺជាលទ្ធផលដែលមានឥទ្ធិពលប៉ះពាល់មិនត្រឹមក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាជាលក្ខណៈសកលតែម្ដង ហើយបើតាមទីភ្នាក់ងារអាកាសធាតុនៃសហភាពអឺរ៉ុបបានឲ្យដឹងថា បាតុភូតអាកាសធាតុក្តៅនេះនឹងអូសបន្លាយរយៈពេលយូរទៅមុខបន្តទៀត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ជារៀងរាល់ខែ ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៣ មក អាកាសធាតុមានកំណើនគួរឲ្យកត់សម្គាល់ ។ ផ្ទៃសមុទ្រចាប់ផ្តើមកើនកម្តៅក្តៅមិនធ្លាប់មានក្នុងកំណត់ត្រា ទន្ទឹមនឹងពេលផ្ទាំងទឹកកកនៅទ្វីបអង់តាកតិចរលាយជាបន្តបន្ទាប់ និងកាន់តែហោចទៅៗ ហើយដោយសារតែកត្តាសំខាន់នៃសកម្មភាពរបស់មនុស្ស ដែលបង្កឡើងពីឥទ្ធិពលទាំងអស់នេះ គឺនឹងបន្តឲ្យមានលទ្ធផលជាអាកាសធាតុក្តៅ ដោយបាតុភូតនោះហៅថា El Nino ។
“ឧស្ម័នផ្ទះកញ្ចក់ហ៊ុមកម្តៅជាប់ គឺជាដើមចមសំខាន់”។ នេះបើតាមការលើកឡើងរបស់លោក សាស្រ្តាចារ្យ Celeste Saulo អគ្គលេខាធិការនៃអង្គការឧតុនិយមពិភពលោក ដោយលោកសង្កត់ធ្ងន់ទៅលើសកម្មភាពបង្កផលប៉ះពាល់ដល់បរិស្ថានរបស់មនុស្សជាតិ ជាដើមហេតុនៃកំណើនកម្តៅជាសកល ។
ឧស្ម័នផ្ទះកញ្ចក់ដែលបង្ខាំងកម្តៅបានធ្វើឲ្យខែកុម្ភៈ ឆ្នាំ២០២៤ ក្តៅជាងឆ្នាំមុនៗបន្ថែម ១.៧៧ អង្សាសេ ពោលគឺក្តៅជាងជំនាន់ឧស្សាហកម្មសម័យមុននៃពេលមនុស្សចាប់ផ្តើមដំណើរការចំហេះឥន្ធនៈហ្វូស៊ីល ។ នេះបើតាមការបញ្ជាក់បន្ថែមពីទីភ្នាក់ងារអកាសធាតុសហភាពអឺរ៉ុប ។
យោងតាមទីភ្នាក់ងារខាងលើដដែលបានឲ្យដឹងទៀតថា សម្រាប់អាកាសធាតុដែលបន្តក្តៅជាសកលនោះ នឹងប៉ះពាល់ខ្លាំងជាងគេលើតំបន់មួយចំនួនក្នុងនោះមាន ភាគខាងលិចប្រទេសអូស្ត្រាលី តំបន់អាស៊ាន អាហ្រ្វិកខាងត្បូង និងអាមេរិកខាងត្បូងជាដើម ៕
ដោយ៖ មាន រតនា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង