Connect with us

ព័ត៌មានអន្ដរជាតិ

ថៃជួបព្យុះផងនិងផ្សែងពុលផង ខណៈសីតុណ្ហភាព នឹងកើនលើស ៤២ °C ដល់បុណ្យចូលឆ្នាំ

បានផុស

នៅ

ប្រទេសថៃបានចេញការព្រមានអំពីខ្យល់ព្យុះ ផ្សែងពុលនិងរលកកម្តៅ ខណៈសីតុណ្ហភាព នឹងហក់ឡើងដល់លើស ៤២ °C ដល់បុណ្យចូលឆ្នាំថ្មី។

(រូប៖ The Nation)

The Nation បានដកស្រង់សេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយម ដែលព្រមានកាលពីថ្ងៃអាទិត្យទី៦ខែមេសាឆ្នាំ២០២៦ថា អាកាសធាតុពេលថ្ងៃ នឹងឈានដល់លើស៤២ °Cទៅទៀត នៅផ្នែកភាគច្រើននៃប្រទេស ហើយនៅតំបន់ខ្លះ ក៏ត្រូវគ្របដណ្តប់ដោយផ្សែងពុលថែមទៀត។

យោងតាមនាយកដ្ឋាន, បើទោះបីជាមានកម្តៅខ្លាំងក៏ដោយ ក៏អាចមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ខ្លះផងដែរ ខណៈភាគខាងជើង ឦសាននិងកណ្តាល នឹងរងគ្រោះខ្លាំងជាងគេ។

មុននេះ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES) ថៃ បានចេញសេចក្តីព្រមានយ៉ាងអាសន្នមួយរួចទៅហើយថា សន្ទស្សន៍កម្ដៅ (Heat Index) អាចនឹងហក់ឡើងខ្ពស់រហូតដល់៦០អង្សាសេ​ឯណោះ​នា​​ដើមខែមេសា។

ក្រសួងបញ្ជាក់ថា ស្ថានភាពក្ដៅហួតហែងខ្លាំងបែបនេះ គឺជាហានិភ័យខ្ពស់បំផុតសម្រាប់ក្រុមមនុស្សងាយរងគ្រោះ រួមមាន មនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានជំងឺប្រចាំកាយ ជាពិសេសអ្នកលេបថ្នាំបញ្ចុះសម្ពាធឈាម ឬថ្នាំបញ្ចុះទឹកនោម ដែលធ្វើ​ឲ្យ​រាងកាយពិបាកគ្រប់គ្រងសីតុណ្ហភាព៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម