ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ប្រកាសអាសន្ន ព្រោះក្តៅខ្លាំង! សីតុណ្ហភាពនៅ ញូវដែលី ហក់ឡើងដល់ ៤៩.៩ អង្សាសេ
អាកាសធាតុដ៏ក្តៅខ្លាំង កំពុងតែដុតកម្លោចមួយផ្នែកធំនៃប្រទេសឥណ្ឌា ខណៈតំបន់ខ្លះ សីតុណ្ហភាព បានហក់ឡើងលើស ៤៥អង្សាសេ បាត់ទៅហើយ។

តាមការផ្សាយរបស់ China Daily នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦, រលកកម្តៅ បានវាយប្រហារប្រទេសឥណ្ឌា ចាប់តាំងពីពាក់កណ្តាលខែនេះមក ហើយអ្វីដែលធ្ងន់ធ្ងរបំផុត គឺរដ្ឋធានី ញូវដែលី ដែលកាលពីពេលថ្មីៗនេះ សីតុណ្ហភាព ត្រូវបានកត់ត្រាថា ឈានដល់ ៤៩.៩ អង្សាសេឯណោះ។
ព្រោះតែកម្តៅដ៏អាក្រក់បែបនេះ ឥណ្ឌា ក៏ប្រកាសអាសន្ន ហើយទាញសញ្ញាព្រមាន ខណៈមានមនុស្សស្លាប់ជាបន្តបន្ទាប់ហើយ ដោយសារគាំងបេះដូង ពាក់ព័ន្ធនឹងរលកកម្តៅ។

ជាវិធានការការពារ នាយកដ្ឋានឧតុនិយមឥណ្ឌា បានចេញសេចក្តីណែនាំ មិនឲ្យប្រជាជនដើរចេញក្រៅផ្ទះក្រោមពន្លឺថ្ងៃឡើយ។ យ៉ាងណា ចំណាត់ការនេះ ហាក់មិនអាចរារាំងប្រជាជនឥណ្ឌា បានឡើយ ព្រោះពួកគេ ត្រូវតែចេញប្រកបរបររកស៊ី ដើម្បីក្រពះ។
យោងតាមទិន្នន័យ ពីភ្នាក់ងារតាមដានសន្ទស្សន៍គុណភាពខ្យល់ (AQI), ក្នុងអំឡុងពេល មុនរលកកម្តៅនេះមកដល់ ទីក្រុងនានារបស់ឥណ្ឌា បានគ្រងតំណែងចន្លោះពី ៩៥ ដល់ ៩៨ ក្នុងចំណោមតំណែងកំពូលទាំង ១០០ នៃបញ្ជីទីក្រុង ដែលក្តៅជាងគេបំផុតនៅលើពិភពលោក។

ទីកន្លែងដែលក្តៅជាងគេបំផុតទាំង ៥០ នៅលើភពផែនដី គឺស្ថិតនៅក្នុងប្រទេសឥណ្ឌា ទាំងស្រុង ខណៈក្នុងនោះមានរហូតដល់ទៅ ២៦ ទីតាំង ស្ថិតនៅក្នុងរដ្ឋ Uttar Pradesh។
របាយការណ៍ ពីក្រសួងសុខាភិបាលឥណ្ឌា បង្ហាញថា មនុស្សចន្លោះពី ១០០ ទៅ ២០០ នាក់ បានស្លាប់ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលទាក់ទងនឹងកម្តៅ ក្នុងឆ្នាំ២០២៥៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


