ព័ត៌មានអន្ដរជាតិ
ថៃ ឈានចូលដំណាក់កាលគ្រោះថ្នាក់ នៃគ្រោះរាំងស្ងួតជាប្រវត្តិសាស្រ្ត និងរលកកម្តៅ ដ៏ខ្លាំង មិនធ្លាប់មាន
ប្រទេសថៃ កំពុងត្រៀមខ្លួនប្រឈមមុខនឹងភាពអាសន្នផ្នែកបរិស្ថាន ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កឡើងដោយបាតុភូត «Super El Nino» បណ្តាលឲ្យមានគ្រោះរាំងស្ងួតជាប្រវត្តិសាស្រ្ត និងរលកកម្តៅ យ៉ាងខ្លាំងក្លា មិនធ្លាប់មាន ដែលអាចកើនលើស ៤៥អង្សាសេ ឯណោះ។

សារព័ត៌មាន The Straits Times បានដកស្រង់សេចក្តីថ្លែងការណ៍រួម របស់អាជ្ញាធរគ្រប់គ្រងទឹក និងឧតុនិយម ដែលប្រកាសកាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ថា ប្រទេសថៃ កំពុងឈានចូល ដំណាក់កាលគ្រោះថ្នាក់ នៃគ្រោះរាំងស្ងួតជាប្រវត្តិសាស្រ្ត និងអាកាសធាតុក្តៅ ដែលមិនធ្លាប់ ជួបប្រទះពីមុនមកសោះ។
កត្តាទាំងនេះ បានជះផលដ៏អាក្រក់ដល់ទាំងមនុស្ស និងធម្មជាតិ ដែលតម្រូវឲ្យមានការចាត់វិធានការចាំបាច់ ជាបន្ទាន់ដើម្បីដោះស្រាយ មិនអាចបង្អែបង្អង់បានទេ។
ជាពិសេស ស្ថាប័នពាក់ព័ន្ធថៃ បានចេញការព្រមានដល់ក្រុមមនុស្សងាយរងគ្រោះ ដូចជា ចាស់ជរា និងទារក ព្រមទាំងកម្មករធ្វើការនៅហាលក្តៅ ត្រូវចៀសវាង កុំឲ្យប៉ះពន្លឺព្រះអាទិត្យ យូរផងដែរ។

មិនត្រឹមប៉ុណ្ណឹង កសិករទាំងឡាយ ក៏ត្រូវជូនដំណឹង ឲ្យត្រៀមលក្ខណៈផងដែរ ព្រោះថា បាតុភូតនេះ នឹងបំផ្លាញផលដំណាំរបស់ពួកគេ ឲ្យខ្ទេចខ្ទី។
សូមជម្រាបថា បាតុភូត «Super El Nino» សំដៅលើបាតុភូត El Niño ដែលមានកម្រិតហិង្សា និងខ្លាំងក្លាបំផុត ខុសពីកម្រិតធម្មតា។ វាគឺជាការប្រែប្រួលអាកាសធាតុសកលលោក ដែលកើតឡើងនៅពេល ផ្ទៃទឹកសមុទ្រនៅភាគកណ្តាល និងភាគខាងកើត នៃមហាសមុទ្រប៉ាស៊ីហ្វិក មានការកើនឡើងកំដៅខុសប្រក្រតីយ៉ាងខ្លាំង ពោលគឺខ្ពស់ជាងកម្រិតមធ្យម ចាប់ពី ២ អង្សាសេឡើងទៅ។
ការឡើងកម្តៅនេះ អូសបន្លាយពេលរាប់ខែ ដែលធ្វើឲ្យវា មានថាមពលគ្រប់គ្រាន់ក្នុងការបង្វែរ និងបង្ខូចទម្រង់ខ្យល់មូសុង និងចរន្តអាកាសធាតុជុំវិញពិភពលោកទាំងមូល៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


