Connect with us

ព័ត៌មានជាតិ

កម្ពុជា ស្នើអង់គ្លេសឱ្យបន្តជួយបណ្ដុះបណ្ដាលកងទ័ពនៃកងយោធពលខេមរភូមិន្ទ

បានផុស

នៅ

ឆ្លើយតបនឹងការស្នើសុំឱ្យបន្តជួយបណ្ដុះបណ្ដាលកងទ័ពរបស់កម្ពុជា មន្ត្រីសេនានុព័ន្ធយោធាអង់គ្លេស បានបញ្ជាក់ថា អង់គ្លេសកំពុងពិនិត្យលើសំណើនេះ ហើយលោក នឹងខិតខំធ្វើយ៉ាងណាឱ្យកម្ពុជាស្ថិតក្នុងចំណោមអាទិភាពនេះ។ ការបញ្ជាក់របស់មន្ត្រីយោធាអង់គ្លេសនេះធ្វើឡើងនៅចំពោះមុខលោកអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Eddie Maskell-Pedersen នាយការិយាល័យសេនានុព័ន្ធចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសសឹង្ហបុរី ចូលជួបពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានចាត់ទុកជំនួបពេលនេះ ថា នឹងបង្កើនទំនាក់ទំនងល្អថែមទៀតរវាងកម្ពុជា និងចក្រភពអង់គ្លេស ដែលកំពុងមានការរីកចម្រើនលើវិស័យជាច្រើន។

លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស​ ដែលបានផ្តល់ជំនួយដ៏មានសារៈប្រយោជន៍ដល់កម្ពុជាជាច្រើន រួមមាន៖ ការផ្តល់ថវិកាថែរក្សាធនធានធម្មជាតិ ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ បោសសម្អាតមីន ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាដើម។ តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ លោកអគ្គមេបញ្ជាការ ក៏បានសំណូមពរដល់ភាគីអង់គ្លេស បន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ សំខាន់គឺការចូលរៀននៅសាលារាជបណ្ឌិត្យសភាយោធាអង់គ្លេស ព្រមទាំងការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមកគ្រប់ប្រភេទទ័ព និងលទ្ធភាពក្នុងការជួយឧបត្ថម្ភជាសម្ភារៈមធ្យោបាយផ្សេងៗ។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក Eddie Maskell-Pedersen បានបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ការផ្ដល់ជំនួយគាំទ្រគ្នាមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយលោក ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់អង់គ្លេស ក្នុងការបន្តផ្ដល់ជំនួយដល់កម្ពុជា ពាក់ព័ន្ធអំពីការដោះមីននៅតាមតែបន្ទាត់ព្រំដែន ដើម្បីធ្វើយ៉ាងណាឱ្យជំនួយនេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចក្ខុវិស័យកម្ពុជាអស់មីនឆ្នាំ២០២៥។

ទាក់ទងដល់ការស្នើសុំជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ លោកវរសេនីយ៍ឯក Eddie Maskell-Pedersen បានបញ្ជាក់ថា បច្ចុប្បន្នខាងភាគីអង់គ្លេសកំពុងពិនិត្យលើសំណើនេះ ហើយសន្យាថា នឹងខិតខំធ្វើយ៉ាងណាឲ្យកម្ពុជាស្ថិតក្នុងចំណោមអាទិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៦ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៩ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម