Connect with us

ព័ត៌មានជាតិ

អគ្គមេបញ្ជាការ វង្ស ពិសេន អរគុណចិនដែលតែងផ្ដល់ជំនួយជាសម្ភារៈ និងគ្រឿងបំពាក់ផ្សេងៗដល់កម្ពុជា

បានផុស

នៅ

អគ្គមេបញ្ជាការកងទ័ព នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបង្ហាញការអរគុណដល់ភាគីចិនចំពោះការផ្ដល់ជំនួយជាសម្ភារៈ និងគ្រឿងបំពាក់ផ្សេងៗដល់កម្ពុជានាពេលកន្លងមក។ ការអរគុណនេះ ត្រូវបានធ្វើឡើងក្នុងជំនួបលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ជាមួយនឹងនាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា លោកវរសេនីយ៍ឯកពិសេស Seng Dazhi នាព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះរាល់ជំនួយឧបត្ថម្ភជាសម្ភារៈ និងគ្រឿងបំពាក់ រួមទាំងការជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលភាគីចិនបានផ្តល់ដល់កម្ពុជា គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជាឲ្យរីកចម្រើន។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ និងលោកនាយការិយាល័យអនុព័ន្ធយោធាចិន បានគូសរំលេចឡើងវិញពីទំនាក់ទំនងជាមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ដែលជាមិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាល។

ក្នុងកិច្ចសហប្រតិបត្តិការយោធា លោកវរសេនីយ៍ឯកពិសេស Seng Dazhi ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរកន្លងមក។

លោក បានអះអាងពីការបន្តពង្រឹងទំនាក់ទំនង តាមរយៈកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ ធ្វើជាគំរូដ៏ភ្លឺស្វាងសម្រាប់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម